
សិល្បៈ
ទូច ស្រីលក្ខណ៍ បានចាប់ផ្តើមបង្ហាញសកម្មភាពថ្មីៗនៅក្នុងសិល្បៈជាបន្តបន្ទាប់ដើម្បីជូនដល់ អ្នកគាំទ្រ ហើយពេលនេះនាងក៏បានងាកមកចាប់ដៃគូចាស់លោក យូ ឌីស្កូ ជាថ្មីម្តងទៀត ដោយមានការបង្ហើបថាអ្នកទាំងពីរនឹងមានសកម្មភាពថ្មីៗលើអាជីពមួយនេះក្រោយខកខាន ការសម្តែងរូមគ្នាជាច្រើនឆ្នាំ ។
ជឿជាក់ថាអ្នកគាំទ្រពិតជាបានដឹងហើយថាតារាចម្រៀងពូកែលេងស្ទីលក្រម៉ាច់ក្រម៉ើម ទូច ស្រីលក្ខណ៍ ជាដៃគូដ៏ស័ក្តិសមជាមួយលោក យូ ឌីស្កូ ប្រមាណជាជាង ១០ឆ្នាំមុន ។ កន្លងមក អ្នកទាំងពីរក៏ធ្លាប់ធ្វើឱ្យកក្រើកនៅតាមឆាកតន្រ្តីនានាហើយក៏ធ្លាប់មានព័ត៌មានថាមានទំនាក់ ទំនងស្នេហាទៀតផងតែយ៉ាងណា រឿងរ៉ាវទាំងនេះបានស្ងាត់ទៅវិញស្របតារាចម្រៀងសម្បុរ ស្រអែម ទូច ស្រីលក្ខណ៍ បានងាកមកភ្ជាប់ស្នេហ៍ជាមួយស្វាមីជាជនបរទេស ។
ប៉ុន្តែថ្មីៗនេះ ទូច ស្រីលក្ខណ៍ បានវិលមករកដៃគូចាស់ លោក យូ ឌីស្កូ ជាថ្មីម្តងទៀតដោយមានការលើក ឡើងពីសំណាក់លោក យូ ឌីស្កូ ថាដៃគូចាស់ តែនឹងមានអ្វីថ្មីលើវិថីសិល្បៈ ។
ការប៉ះគ្នាសារជាថ្មីរបស់ ទូច ស្រីលក្ខណ៍ និង លោក យូ ឌីស្កូ ក៏ទទួលបានការគាំទ្រនិងពេញ ចិត្តពីសំណាក់មហាជន ហើយក៏មានការរំពឹងថាអ្នកទាំងពីរនឹងមានប្រជាប្រិយភាពឡើងវិញ ក្រោយមានសកម្មភាពសិល្បៈរួមគ្នាបែបនេះព្រោះថាពួកគេក៏ជាតារាដែលមានសមត្ថភាព និងទេពកោសល្យមិនធម្មតាដែរនាពេលកន្លងមក ។
ទោះវ័យកាន់តែឈានទៅមុខតែ តារា ចម្រៀង ទូច ស្រីលក្ខណ៍ នៅតែមានរូបសម្រស់ទាក់ទាញប្លែកជាងមុនពោលក្រោយ នាង បានកែបន្ថែមចំណុចខ្លះៗនៅលើទម្រង់មុខដែលមានដូច ច្រមុះ និងមាត់ជាដើម ៕







