
សង្គម
ក្រោយតារាចម្រៀង ទេព បូព្រឹក្ស ជាគូស្នេហ៍ពពោះកូនដំបូងគេចាប់អារម្មណ៍ឃើញថាលោក ជី ដេវីត កាន់តែបង្ហាញក្តីស្រឡាញ់និង ថ្នាក់ថ្នមដៃគូទ្វេដងឃើញហើយពិតជាគួរឱ្យសរសើរ តែម្តង ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកថែមទាំងត្រៀមផ្ទះវីឡាដ៏ស្រស់ស្អាតដែលមាន តម្លៃរាប់ម៉ឺនដុល្លារសម្រាប់ស្វាគមន៍កូនដំបូងរបស់ខ្លួនថែមទៀត។
ដ្បិតមិនទាន់រៀបការតាមប្រពៃណីខ្មែរក៏ពិតមែន តែតារាចម្រៀងមួយគូនេះបានសម្រេចរួម រស់ក្រោមដំបូលតែមួយដូចប្តីប្រពន្ធនឹងថែមទាំងត្រៀមខ្លួនទទួលសមាជិកថ្មីនៅក្នុងពេលពីរខែ ខាងមុខនេះទៀតផង ។ ទាំង ជី ដេវីត និង ទេព បូព្រឹក្ស សុទ្ធតែបង្ហាញអារម្មណ៍រំភើបនឹងអន្ទះ សារចង់ឃើញមុខកូនរបស់ខ្លួនហើយថ្មីៗនេះតារាចម្រៀង ជី ដេវីត បានបង្ហាញរូបភាពផ្ទះវីឡា ដ៏ស្រស់ស្អាតនៅក្នុងអ៊ិនស្តារក្រាមដោយបញ្ជាក់ថាជាកាដូសម្រាប់សមាជិកថ្មី ។
ជាមួយនឹង កាដូដ៏ប្រណិតរបស់ ជី ដេវីត ត្រៀមទទួល កូនដំបូងនោះបានធ្វើអ្នកនិយមតាមដានជីវិតតារា មានការលាន់មាត់សរសើរថាពិតជាប៉ា ប៉ាល្អមែន ទេព បូព្រឹក្ស សំណាងណាស់ ។
រហូតមកដល់ពេលនេះទាំង ទេព បូព្រឹក្ស និងលោក ជី ដេវីត សុទ្ធតែមិនទាន់បានទម្លាយពី ភេទកូនក្នុងផ្ទៃដោយចង់ទុកឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការភ្ញាក់ផ្អើលនឹងបានឃើញ នៅក្នុងថ្ងៃសម្រាលតែម្តង ។ សូម្បីតែការជ្រើសរើសពេទ្យសម្រាប់សម្រាលក៏ប្តីប្រពន្ធ អ្នកសិ ល្បៈមួយគូនេះមិនបានប្រាប់ដែរ ។
អ្វីដែលកត់សម្គាល់ពោះកាន់តែខ្ទាតធំ តែសម្រស់របស់ ទេព បូព្រឹក្ស នៅតែស្អាតខ្ញង់ហើយសុខភាពទៀតសោតក៏មិនមានអ្វីជាបញ្ហាដែរ ។ យ៉ាងណា មិញថ្មីៗនេះពួកគេថែមទាំងបណ្តើរគ្នាទៅដើរកម្សាន្តនៅខេត្តសៀមរាបយ៉ាងរីករាយនឹងមើល ទៅពោរពេញទៅដោយក្តីសុខជាខ្លាំង៕









