
សិល្បៈ
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាមួយរយៈចុងក្រោយនេះអូន ស្កាយ រាងស្ពឹកមុខបន្តិចក្រោយទទួលរងការរិះគន់ពីសំណាក់មហាជន ក្រោយ នាងមានភាពក្លាហាននៅក្នុងការសម្តែងឈុតស្នេហាស្រើបស្រាលបែប ១៨បូកនៅក្នុងរឿង«ស្នេហាល្ងង់+ល្ងង់»។
ក្នុងនាមជាតារារៀមច្បង ពូឃ្លាំង បានពោលពាក្យលើកទឹកចិត្តដល់ អូន ស្កាយ ដែលស្តាប់ហើយពិតជាគួរឱ្យសរ សើរដល់ទឹកចិត្តរបស់តារាចម្រៀងរូបនេះផងដែរ។
ជាមួយការចែករំលែករូបភាពជាច្រើនសន្លឹកជាមួយស្រីស្អាតរូបស្រស់ អូនស្កាយ តារាចម្រៀង រ៉េប ពូឃ្លាំង បានបង្ហោះសារភ្ជាប់ជាមួយដែលមានអត្ថន័យថា«នឹក ឃើញកាលសម្តែងជាមួយក្មួយ SKY រាងភ័យៗដែលកាលនឹង សំខាន់ពូ ឃ្លាំង មិនមែនឈ្មោះ រាជ ….និយាយលេងទេប្អូន ជូនពរឱ្យរឹងមាំ ឆ្លងផុតព្យុះភ្លៀង រៀនទទួលស្គាល់កំហុស រៀនដោះលែង រៀនសាងអ្វីដែលថ្មីៗ អ្វីដែលខុស ទុក ជាមេរៀន កុំគិតរឿងដែលអវិជ្ជមាន….ជូនពរឱ្យ ក្មួយកាន់តែល្បីបន្តទៀត»។
ពូឃ្លាំង គឺជាសិល្បករដំបូងដែលបានពោលពាក្យលើកទឹកចិត្តបែបនេះដល់ អូនស្កាយ ។ គួររំឮកដែរថាក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំតារាចម្រៀង រ៉េប ពូឃ្លាំង បាន វិលចូលសិល្បៈជាថ្មីដោយបានបង្ហាញសកម្មភាពជាបន្តបន្ទាប់នៅតាមឆាកតន្រ្តីនានា។
បើទោះមានវ័យជ្រេនឹងមានតារាជំនាន់ក្រោយរីកដុះដាលជាបន្តបន្ទាប់ ក្តី តែ ពូឃ្លាំង នៅតែទទួលបានការស្រឡាញ់ចូលចិត្តនិងគាំទ្រពីសំណាក់ហ្វេន ហ្វេន ជាច្រើន ។ ការត្រឡប់មកវិស័យលក់សំនៀងរបស់ ពូឃ្លាំង ក៏ទទួលបាន ការលើកទឹកចិត្តពីសំណាក់ភរិយាជាទីស្រឡាញ់ផងដែរ៕