
សង្គម
កាលពីរសៀលថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ចិន សំណាង បានយកចិញ្ចៀនពេជ្រចំនួនពីរវង់ទៅដល់ក្រុមហ៊ុន បុរី ដោន ថោន របស់ លោក ឌួង ឆាយ ដើម្បីប្រគល់ជូននូវចិញ្ចៀនពេជ្រ និងត្បូងរតនៈគីរី យ៉ាងស្រស់ស្អាត ដែលបានរចនាម៉ូដយ៉ាងស្រស់ស្អាតបំផុត ពីហាងមាសពេជ្រ CSNJ ។
ចិញ្ចៀនពេជ្រ ២វង់នេះគឺ១វង់សម្រាប់លោក ឌួង ឆាយ និង ១វង់ទៀត សម្រាប់ប្អូនប្រុសលោកឌួងឆាយ ដែលលោកកម៉្មុង់ធ្វើសម្រាប់ខ្លួនឯងក្នុងថ្ងៃកំណើត និងសម្រាប់កាដូដល់ប្អូនប្រុសរបស់លោក ១វង់ សម្រាប់ថ្ងៃកំណើតផង ។
បើតាមទំព័រហ្វេបុករបស់ លោក ឌួង ឆាយបានសរសេបង្ហោះថា “ អរគុណបងឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ Samnang Jewellery ដែលបានរចនាម៉ូតចិញ្ចៀនយ៉ាងពិសេសសម្រាប់ខ្ញុំនៅថ្ងៃខួបកំណើត និងអរគុណបងឧកញ៉ាលឹម លាង ម្ចាស់ Lotus Lounge & Restaurant ដែលបានកាដូត្បូងរតនៈគិរីពណ៍ខៀវយ៉ាងពិសេសទំហំ 30 Carats ឱ្យប្អូនធ្វើចិញ្ចៀនឱ្យមានពន្លឺមហាលាភជ័យ។»
បើតាមការបញ្ជាក់ឱ្យដឹងពីលោកឧកញ៉ា ចិន សំណាង បាននិយាយលោក អ៊ឹម ជីវ៉ា ថាចិញ្ចៀន២វង់ របស់ លោក ឌួង ឆាយ ថៅកែបុរីដោនថោន មានតម្លៃ ២៧មុឺនដុល្លា និងចិញ្ចៀនពេជ្រ ប្អូនលោក ឌួង ឆាយ មានតម្លៃ ជាង ១០មុឺនដុល្លារ៕






