សង្គម
អាម៉ាប៉ាប៉ាញ៉ូសបន្ទាប់ពីបែ.កធ្លា.យឈុតស្នេហាក្តៅសា.ច់នៅក្នុងរឿង«សេ្នហាល្ងង់+ល្ងង់»របស់ផលិតកម្មសាស្ត្រហ្វៀមគេចាប់អារម្មណ៍ឃើញ ហ្វា ហ្វា កាន់តែឡើងកូដនាងលេចមុខនៅក្នុងកម្មវិធី នានា និងស្ប៉តពាណិជ្ជកម្មជាច្រើន។
ថ្មីៗនេះ ហ្វា ហ្វា ថែមទាំងក្តោបបានតំណែងជា អ្នកតំណាងឱ្យផលិតផលសម្រស់មួយផង ។ កាន់តែមានហាងឆេង ហ្វា ហ្វា មិនភ្លេចជះ លុយទិញចិញ្ជៀនពេជ្រជាកាដូសម្រាប់ខ្លួនពាក់យកហេងថែមទៀត។
ដ្បិតបែកពីគូស្នេហ៍ជានាយទាហានរស់នៅសហរដ្ឋអាមេរិកក៏ពិតមែន តែ ហ្វា ហ្វា ដែល ពេលនេះត្រូវបានអ្នកគាំទ្រជាច្រើនហៅថាអូន ស្កាយ នោះហាក់មិនមានឈឺចិត្តស្អិតទ្រូងអ្វី បន្តិចឡើយ ។ ពោលនាងកាន់តែមានសម្រស់ផូរផង់ហើយការងារទៀតសោតក៏កាន់តែ មានភាពរីកទូលាយជាងមុនទាំងការថតស្ប៉តនិងសម្តែងរឿងផងដែរ ។
ថ្មីៗនេះគេថែមទាំង បានឃើញ ហ្វា ហ្វា ទៅទិញចិញ្ជៀនពេជ្រ នៅហាងទ្រីដាណា ជាកាដូសម្រាប់ខ្លួននា ឱកាសជិតដាច់ឆ្នាំទៀតផង។ តែស្រីស្អាតសិ.ចស៊ីរូបនេះបែរជាត្អូញថាស្រឡាញ់ឈុត ពេជ្រ តម្លៃ ២០ម៉ឺនតែ ប្រហែលគ្មានវាសនាបានពាក់ទេ ។
ការលើកឡើងរបស់ស្រីស្អាតសាច់សដូចពងមាន់បក ហ្វា ហ្វា ធ្វើឱ្យអ្នកគាំទ្រជាច្រើនលើក ឡើងថាស្រីស្អាតហើយមានសមត្ថភាពដូច អូន ហ្វា ហ្វា ត្រឹមឈុតពេជ្រតម្លៃ ២០ម៉ឺន ប៉ុណ្ណឹងគ្មានអ្វីពិបាកទេ។
ជាក់ស្តែងគ្រាន់តែតម្លៃខ្លួននៅក្នុងនាមជាអ្នកតំណាងឱ្យផលិត ផលសម្រកដែលនាងទើបនឹងទទួលបាននោះក៏ស៊ីថ្លៃមិនធម្មតាដែរ ។ ខ្លះលើកឡើងថា ទទួលរងការរិះ.គ.ន់រឿងសម្តែងឈុតស្រើ.បស្រា.លបន្តិចក្តី តែ ប្រជាប្រិយភាព ហ្វា ហ្វា កាន់តែស្ទុះឡើងនៅក្នុងបំណាច់ចុងឆ្នាំនេះ៕