
សិល្បៈ
កាលពីពេលថ្មីនេះ កូនស្រីជំទាវ ចន ច័ន្ទលក្ខិណា និងអតីតស្វាមីលោក យុត្ថារ៉ាឆានី ទើបរៀបចំថ្ងៃកំណើតគម្រប់១៦ឆ្នាំ ជាមួយនឹងរូបសម្បត្តិស្រស់ស្អាតប្រៀបបាននឹងតួឯកកុន ចំណែកឯទម្រង់មុខវិញកាត់រកឪពុកផង កាត់រកម្ដាយផង តែកាន់តែធំពេញរូបពេញរាង កាន់តែដូចម្ដាយវិញ។
នៅក្នុងឱកាសនេះ ជំទាវ ចនចន្ទ បានផ្ញើសារជូនពរកូនស្រីក្នុងថ្ងៃខួបកំណើត ភ្ជាប់ជាមួយនឹងរូបថត ថតរួមគ្នាពីរនាក់ម្ដាយ និងកូន រៀបរាប់ថា៖ «Happy birthday កូនស្រីតែមួយរបស់ម្តាយ ម៉ាក់ជូនពរអោយកូនរៀនពូកែ . មានអនាគតល្អ និង ក្លាយជាមនុស្សស្រីដែលរឹងមាំខ្លាំងពូកែ ហង្សាចូលី 27.12.2006 – 27.12.2022»។
ដូចដែលលោកអ្នកបានដឹងហើយ ចំណងអាពាហ៍ពិពាហ៍ ជំទាវ ចន ច័ន្ទលក្ខិណា និង លោក យុត្ថារ៉ា ឆានី អតីតស្វាមី បន្សល់នូវតំណក់ឈា.មកូនស្រីជាទីស្រឡាញ់មួយរូបគឺ នី ហង្សាចូលី ដែលកំពុងរស់នៅជាមួយម្តាយរហូតមក ក្រោយពីឪពុកម្តាយបែ.កបា.ក់ចំណងអាពាហ៍ពិពាហ៍នោះ។ តោះទៅមើលទាំងអស់គ្នាថាដូចអ្នកណាជាង?៖








