
សិល្បៈ
កាន់តែកៀកដល់ថ្ងៃសម្រាលកូនតារាចម្រៀង អេដា កាន់តែមានអារម្មណ៍រំភើបជាខ្លាំង ហើយ ទន្ទឹងចង់ឃើញមុខកូនឆាប់ៗ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ទោះពោះខ្ទាតធំ តែអ្នកនាងមាន សុខភាពល្អជាធម្មតាហើយតែងចំណាយពេលវេលាចាក់សម្លៀកបំពាក់មួយចំនួនសម្រាប់កូនដែលមើលទៅពិតជាមានភាពកក់ក្តៅជាខ្លាំង។សម្រាប់កូនដំបូងរបស់ អេដា គឺជាកូនប្រុស ដែលសមទៅតាមបំណងប្រាថ្នារបស់នាងនិង ស្វាមី ។
ក្រៅពីត្រៀមនូវសម្ភារៈមួយចំនួនសម្រាប់សម្រាលនាពេលដ៏ខ្លីខាងមុខនេះ អេដា បានចំណា យនូវពេលវេលារបស់ខ្លួនក្នុងការចាក់សម្ភារៈសម្រាប់ស្វាគមន៍សមាជិកថ្មីនិងសម្ភារៈផ្ទាល់ខ្លួន ដែលមានដូចជាសម្លៀកបំពាក់ និង មួក ជាដើម ។
ដោយសារជ្រើសរើសសម្រាលឲកូននៅប្រទេសថៃដូច្នេះសព្វថ្ងៃ អេដា កំពុងរស់នៅទីនោះនៅឡើយ ។ ក្រៅពីជូនពរឱ្យ អេដា និង កូនក្នុងផ្ទៃមានសុខភាពល្អក៏មានការទន្ទឹងចង់ឃើញមុខកូនពូជរបស់ អេដា ពីសំណាក់អ្នក គាំទ្រហើយម្នាក់ៗលើកឡើងថាដឹងតែគួរឱ្យស្រឡាញ់ហើយ កូន អេដា ព្រោះជាកូនកាត់ ហើយមានប៉ាម៉ាក់សុទ្ធស្រស់ស្អាតនិងសង្ហាបែបនេះ ។
ទោះបីជាយ៉ាងនេះក្តី អេដា ធ្លាប់ប្រាប់ថាស្វាមីរបស់នាងគឺជាកូនខ្មែរសុទ្ធសាធ តែយ៉ាងណា អ្នកនាងប្រាថ្នាសុំឱ្យកូនប្រុសរបស់ខ្លួនមានភាពឆ្លាតវៃ និងមានមុខមាត់ស្រស់សង្ហាដូចជា ប៉ាប៉ា ។ គេមិនទាន់ប្រាកដថាក្រោយរឹងដៃរឹងជើង អេដា នឹងវិលមកកាន់អាជីពចម្រៀងដូច មិត្តភក្តីដទៃឬបែបណាឡើយ?