
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាសម្តែង សឿ សុធារ៉ា បានបង្ហាញវត្ត មានក្នុងសិល្បៈជាលើកដំបូងក្រោយអ្នកម្តាយទទួលមរ.ណ.ភាពនឹងបានធូរស្រាលពីជំ.ងឺផ្លូ.វចិ.ត្តមួយរយៈ ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការត្រេកអរក្រោយបានឃើញវត្តមាន សឿ សុធារ៉ា មានទឹកមុខស្រស់ស្រាយនឹងចាប់ផ្តើមការងារសិល្បៈបែបនេះ ។
ក្នុងឈុតសម្លៀកបំពាក់អាវធំពណ៌ស សឿ សុធារ៉ា ពិតជាស្រស់ស្រាយប្លែកខុសពីមុនដោយ នាងបានបង្ហាញវត្តមានជាមួយមិត្តរួមសិល្បៈជាច្រើននៅក្នុងកម្មវិធីសម្ភាសន៍តួអង្គក្នុងរឿង «ម្ចាស់កីតម្បាញ» របស់ផលិតកម្មហង្សមាស។ រឿងភាគមួយនេះក៏មានវត្តមាន សឿ សុធារ៉ា និងកូនស្រី សាពូន ដារ៉ាពិមាន ចូលរួមសម្តែងដែរ ។
ការបង្ហាញវត្តមានរបស់ សឿ សុធារ៉ា ក៏ត្រូវបានមិត្តភក្តិនិងអ្នកគាំទ្ររីករាយហើយរំពឹងថានាងនឹងមានសកម្មភាពសិល្បៈថ្មីៗ សម្រា ប់ឱកាសឆ្នាំ ២០២៣ នេះ ។
បើតាមគម្រោង សឿ សុធារ៉ា នឹងត្រូវកាន់ទុក្ខម្តាយដោយរស់នៅក្នុងវត្តចំនួន បីខែ តែដោយ សារសុខភាពមិនអំណោយនាងក៏សម្រេចចិត្តធ្វើបុណ្យបញ្ចប់ការកាន់ទុក្ខដោយបានចាកចេញ មករស់នៅខាងក្រៅក៏ដូចជាដើម្បីងាយស្រួលក្នុងការថែទាំសុខភាព ។
បើតាមការលើកឡើង របស់ សឿ សុធារ៉ា បានឱ្យដឹងថាឱ្យតែនាងមានសុខភាពមាំទាំល្អនឹងមានការងារជាច្រើននៅ រង់ចាំ ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងនោះគេសង្កេតឃើញមានអ្នកសិល្បៈជាច្រើនក៏បាននាំគ្នា លើកទឹកចិត្តដល់ សឿ សុធារ៉ា ផងដែរ ។
គួរបញ្ជាក់ថាមួយរយៈមុន សឿ សុធារ៉ា ក៏ទទួល បានផ្ទះប្រភេទវីឡាទោលពីសំណាក់ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានរួមនឹងដីឡូតិ៍ដែលមានដាំដូងក្រអូបពីបុរស ម្នាក់ជាជនពិការទៀតផង៕







