header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កំពត៖មិនមែនជារឿងចៃដន្យនោះទេសម្រាប់សិស្សដែលទទួលបាននិទ្ទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស A គឺកើតឡើងពីការខិតខំរៀនសូត្រ តែអ្វីដែលកាន់តែសរសើរនោះ ទោះបីជាមានបញ្ហាជីវភាពយ៉ាងណា ក៏នៅតែមានសិស្សមួយចំនួននៅតែអាចខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេសល្អប្រសើរនេះដែរ ជាក់ស្ដែងដូច ប្អូនស្រី ឆាំ ខេម៉ា អ៊ីចឹង។

ឆាំ ខេម៉ា ជាសិស្សនៃវិទ្យាល័យអង្គរមាស ស្រុកដង់ទង់ ខេត្តកំពត ខិតខំរៀនសូត្ររហូតទទួលបាននិទ្ទេស A សម័យប្រឡងថ្មីៗនេះ អ្វីដែលកាន់ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ទៀតនោះគឺ នៅពីក្រោយការខិតខំរៀនសូត្រ គឺមិនមានអ្វីសព្វគ្រប់ដូចគេនោះទេ ជីវភាពមានការខ្វះខាតខ្លាំង សូម្បីតែផ្ទះក៏គ្មានស្នាក់នៅ មានត្រឹមតែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ោងស្នាក់បណ្ដោះអាសន្នតែប៉ុណ្ណោះ។

បើយោងតាមទំព័រហ្វេបុកឈ្មោះ An Anana Cuty បានរៀបរាប់ឱ្យដឹងថា៖ «សុំនិយាយពីសិស្ស ឆាំ ខេម៉ា និន្ទេសA នៃវិទ្យាល័យអង្គរមាស បន្តិច ដោយសារកូនធ្លាប់ជាអតីតសិស្សរបស់លោកគ្រូ តាំងពីសាលាបឋមមកម្ល៉េះ ហើយក៏បានរៀនជាមួយអ្នកគ្រូថ្នាក់ទី៧ និងទី១១បានបន្តិច តែអ្វីដែលអ្នកគ្រូបានដឹងគឺ នាងជាសិស្សម្នាក់ដែលមានសីលធម៌ល្អ មានសុជីវធម៌ល្អ មានចិត្តកតញ្ញូដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងមិត្តភក្តិជាពិសេសនោះអ្វីដែលប្អូនមិនដែលបោះបង់នោះ ទោះបីគ្រួសារក្រក្រីយ៉ាងណាក៏ដោយប្អូនមិនដែលត្អូញត្អែរឬនិយាយប្រាប់ទៅគ្រូណាម្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក់បានដឹងឡើយ។»

គណនីដដែលបានឱ្យដឹងបន្តទៀតថា ៖ «ថ្ងៃនេះទើបដឹងច្បាស់ពីប្អូនថា រាល់ថ្ងៃប្អូនមានបងប្អូន៤ នាក់ហើយនាងជាកូនទី១ក្នុងគ្រួសារ ដោយសារជីវភាពខ្វះខាតគ្រួសារត្រូវបង្ខំលក់ផ្ទះ ដើម្បីកូនរៀន សព្វថ្ងៃប្អូនថាមិនមានផ្ទះទេ គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន ពេលដែលឮបែបហ្នឹងអ្នកគ្រូសែនអាណិតនិងស្ងើចសរសើរកូនដែលបានតស៊ូដល់ចំណុចនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។»

«ថ្ងៃនេះប្អូនបានមកលេងអ្នកគ្រូនិងលោកគ្រូថែមទាំងយកផ្លែឈើមកទៀត។ អរគុណណាស់សម្រាប់ទឹកចិត្តមួយនេះកូន។ ជូនពរកូនអោយជោគជ័យក្នុងជីវិត ជាពិសេសសូមអោយកូនបានសម្រេចតាមប្រាថ្នាណាកូន។ បើបងប្អូនសប្បុរសធម៌ចង់ជួយដល់ប្អូនអាចទាក់ទងប្អូនក៏បានឬតាមអ្នកគ្រូក៏បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអរគុណ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post