
សិល្បៈ
ស្ងាត់ៗតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ វីរៈ និច្ច បានប្រកាសពពោះកូនប្រុស ប្រមាណ ២០សប្តាហ៍ទៅហើយដែលធ្វើឱ្យហ្វេន ហ្វេន មានការរីករាយនឹងជូនពរដល់ អ្នកម្តាយវ័យក្មេងរូបនេះគ្រប់គ្នា ។ បើនិយាយពីសម្រស់របស់ វីរៈ និច្ច ក៏នៅតែស្រស់ខ្ញង់ ហើយការលេងស្ទីលតែងខ្លួនក៏ឡូយនិងសិចស៊ីស្ទើរមិនដឹងថានាងពពោះដល់ទៅ៥ខែនោះឡើយ ។
គេចាំបានថាក្រោយរៀបការកាលពីខែតុលាឆ្នាំ ២០២១ មិនបានប៉ុន្មានខែផងតារាចម្រៀង ប្រចាំផលិតកម្មសាន់ដេរូបនេះបានប្រកាសពពោះកូនដំបូងដែលជាកូនភ្លោះដែលធ្វើឱ្យមិត្ត ភក្តិ និងអ្នកគាំទ្រមានការត្រេកអរជាខ្លាំង ។
ប៉ុន្តែគួរឱ្យស្តាយកូនភ្លោះទាំងពីររបស់ វីរៈ និច្ច ក៏ត្រូវបាត់បង់ទៅវិញដែលធ្វើឱ្យនាង និងស្វាមីខូចចិត្តមិនស្ទើរឡើយ តែដោយទទួលបាន ការលើកទឹកចិត្តពីសំណាក់ស្វាមី និងក្រុមគ្រួសារធ្វើឱ្យ វីរៈ និច្ច មានកម្លាំង ចិត្តនិងស្រស់ ស្រាយជាធម្មតាហើយរំពឹងថានឹងមានដំណឹងល្អក្នុងពេលឆាប់ៗជាថ្មី ។ ដូចក្តីប្រាថ្នាពេល នេះ វីរៈ និច្ច ក៏ទទួលបានសមាជិកថ្មីជាកូនប្រុសដែលមានអាយុ ២០សប្តាហ៍ហើយ ។
ជាមួយរូបភាពយ៉ាងមានក្តីសុខជាមួយស្វាមីតារាចម្រៀងរូបស្រស់ វីរៈ និច្ច បាននិយាយថា «ស្វាគមន៍កូនប្រុសតូចរបស់ខ្ញុំមកកាន់ពិភពលោក»។ ការប្រកាសរបស់តារាចម្រៀង វីរៈ និច្ច បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាពិសេសអ្នកគាំទ្រមានការសាទរ និងចូលរួម ត្រេកអរចំពោះនាងគ្រប់គ្នាហើយម្នាក់ៗបានជូនពរឱ្យនាងនិងកូនក្នុងផ្ទៃមានសុខភាពល្អផងដែរ។ ដ្បិត ពពោះប្រមាណជា៥ខែទៅហើយក្តី តែសម្រស់របស់ វីរៈ និច្ច នៅតែស្អាត ហើយរូបរាងក៏នៅ តែស្រឡូនស្ទើរមិនដឹងថានាងកំពុងមានផ្ទៃពោះឡើយ ។
ក្រៅពីតារាចម្រៀង វីរៈ និច្ច ក៏មានមុខរបរផ្សេងនៅក្នុងដៃដែលកាន់តែធ្វើឱ្យជីវភាពរបស់ នាងធូរធាយ៉ាងណាមិញទើបតែរៀបការតែប្តីប្រពន្ធវ័យក្មេងគូនេះមានលទ្ទភាពទិញ ផ្ទះ វី ឡា និងរថយន្តទំនើបពិតជាគួរឱ្យសរសើរតែម្តង៕












