header ads

Sponsor

realme ប្រចាំប្រទេសកម្ពុជាបានត្រៀមបញ្ចេញស្មាតហ្វូនលំដាប់ថវិកាដ៏ស្រស់ស្អាតមួយទៀត សម្រាប់យុទ្ធសាស្រ្តចុងឆ្នាំ ២០២២ នេះ មុនពេលដែលនឹងបញ្ចេញ ស៊េរីលេខនៅឆ្នាំថ្មីខាងមុខនេះ។ ស្មាតហ្វូនលំដាប់ថវិកាដ៏ស្រស់ស្អាត realme C33  ដែលជា​ការ​រចនា​ថ្មីស្រឡាងបែបសមុទ្រឥតព្រំដែន ព្រមទាំងបំពាក់កាមេរ៉ារហូតដល់ 50MP។ realme តែងតែផ្តល់នូវបទពិសោធន៍ឥតខ្ចោះ សម្រាប់អ្នកប្រើប្រាស់ជំនាន់ថ្មី ហើយវានឹងប្រកាសជាផ្លូវការនៅថ្ងៃទី ១២ ធ្នូ ២០២២ នេះ ជាមួយកម្មវិធីដ៏ប្លែកភ្នែកសូមកុំភ្លេចតាមដានទំព័រផ្លូវការរបស់realme។ realme C33 នឹងបំពាក់នូវ មុខងារ និងបច្ចេកវិទ្យាពិសេសៗដូចខាងក្រោម៖

ការរចនាបែបសមុទ្រឥតព្រំដែន

realme c33 បន្តការរចនាស្តើង និងស្រាលនៃស៊េរី C ដែលមានកម្រាស់ត្រឹមតែ 8.3mm និងទម្ងន់ 187g ដែលធ្វើឱ្យវាងាយស្រួលកាន់ក្នុងដៃ ហើយស្មាតហ្វូននេះនឹងមានជម្រើសពណ៌ ខៀវ Aqua Blue និងខ្មៅ Night Sea។

កាមេរ៉ា AI 50MP ២គ្រាប់

realme C33 ក៏បំពាក់មកជាមួយការមេរ៉ាធំ 50MP ដែលអាចថតរូបបានច្បាស់ល្អជាងជំនាន់មុនៗ ជាពិសេសគឺការថតក្រោមពន្លឺថ្ងៃ ដោយវាមានភ្ជាប់មកជាមួយមុខងារ CHDR ដែលយើងអាចមើលឃើញទាំងវត្ថុនិងផ្ទៃខាងក្រោយច្បាស់ផងដែរ។ 

លើសពីនេះ realme C33 មានអេក្រង់ 6.5” Fullscreen ដោយវាផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ពេញភ្នែក និងដំណើរការដោយ realme UI S Edition នៅលើ Android 12 ដែលមានភាពរលូន។ 

ការប្រកាសជាផ្លូវការ realme C33

Realme គ្រោងនឹងប្រកាសស្មាតហ្វូនលំដាប់ថវិកាដ៏ពេញនិយមនេះនៅថ្ងៃទី 12 ធ្នូនេះតែម្តង។ អ្វីដែលកាន់តែពិសេស គឺ កម្មវិធីដ៏ថ្មីមួយសម្រាប់យុវវ័យ ដោយវាគឺ Fashion Design Contest ( Tech x Fashion) ។ កុំភ្លេចតាមដាន realme official Facebook Page សម្រាប់ព័ត៌មានបន្ថែម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post