
សង្គម
មានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈគ្រប់គ្នាក្រោយឃើញតារាសម្តែងរូបស្រស់ ផាន់ ផាត់ណា ជួបទុក្ខធ្ងន់បាត់បង់លោកតានៅ ក្នុងថ្ងៃទី០៩នេះ។ ក្រៅពីចូលរួមសោកស្តាយ ចំពោះការបាត់បង់ដ៏ធំធេង នេះក៏មានការលាន់មាត់ថាអាណិតណាស់ត្រឹមតែ៥ខែសោះ ផាន់ ផាត់ណា បាត់បង់ មនុស្សជាទីស្រឡាញ់ដល់ទៅពីរនាក់បន្តបន្ទាប់គ្នា។
គេចាំបានថាកាលពីអំឡុងខែកក្កដាកន្លងទៅអ្នកម្តាយរបស់តារាសម្តែង ផាន់ ផាត់ណា បានបាត់បង់ជីវិតដែលធ្វើឱ្យរូបនាងមានការរន្ធត់ចិត្តជាខ្លាំងដោយ សារការចាកចេញរបស់អ្នកមានគុណមានភាពលឿនរហ័សពេក ។ អ្វីដែលចាប់ អារម្មណ៍នៅមុននេះបន្តិច ផាន់ ផាត់ណា បានប្តូររូបភាពប្រូហ្វាលកាន់ទុក្ខ ដោយបញ្ជាក់ថា លោកតារបស់នាងបានទទួលមរណភាពហើយ ។
ការបាត់បង់លោកតាជាទីគោរពរបស់ ផាន់ ផាត់ណា បានធ្វើឱ្យមិត្តភក្តិក្នុងនិង ក្រៅសិល្បៈចូលរួមរំលែកទុក្ខគ្រប់គ្នាហើយខ្លះក៏បានបង្ហាញការអាណិតអាសូរដល់រូបនាងដោយរយៈពេលត្រឹមតែ៥ខែសោះតារាសម្តែងរូបនេះបានបាត់បង់សមាជិកសំខាន់និងជាទីគោរពស្រឡាញ់នៅក្នុងគ្រួសារដោយមិនមានថ្ងៃវិលត្រឡប់ដល់ទៅពីររូបបន្តបន្ទាប់គ្នា ៕











