header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បើទោះជាមមាញឹកនៅក្នុងការងារសិល្បៈក្ដី តែតារាចម្រៀងវ័យក្មេង និងជាម្ចាស់ពានរង្វាន់ អាង សុជាតា The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ទទួលបានលទ្ធផលល្អ ក្នុងការសិក្សាក្រោយប្រឡងជាប់បាក់ឌុបឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០២២នេះ។

នៅព្រឹកថ្ងៃទី ២៣ ខែធ្នូនេះ តារាចម្រៀង ពេជ្រ ថៃ បានឱ្យដឹងថា ខ្លួនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ហើយ ដោយក្នុងនោះទទួលបាននិទ្ទេស C។ ការទទួលបានលទ្ធផលល្អរបស់តារាចម្រៀងរូបនេះ ទទួលបានការអបអរពីសំណាក់មិត្តភក្តិក្នុងសិល្បៈ និងហ្វេនហ្វេនជាច្រើនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេជ្រ ថៃ បានបង្ហោះលទ្ធផលនៅលើទំព័រហ្វេបុកបស់ខ្លួនយ៉ាងដូច្នេះថា៖ «ទីបំផុតខ្ញុំអាចធ្វើបានហើយ #819 #C »។ហើយសម្រាប់មុខវិជ្ជាដែលពេជ្រថៃទទួលបានគឺ ភាសាខ្មែរ និទ្ទេស B​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គណិតវិទ្យា និទ្ទេស D ផែនដី និទ្ទេស D ភូមិវិទ្យា និទ្ទេស B ប្រវត្តិ និទ្ទេស A សីលធម៌ និទ្ទេស C ភាសា និទ្ទេស F។

 ក្នុងនោះក៏មានការសរសើរដល់ ពេជ្រ ថៃ ផងដែរថាមមាញឹកនៅក្នុងការងារសិល្បៈស្ទើររកពេលសម្រាកមិនបានហើយ នៅទទួលបានលទ្ធផលល្អនៅក្នុងការប្រឡងទៀតពិតជាមានសមត្ថភាពណាស់។ យ៉ាងណា នៅមិនទាន់មានការបញ្ជាក់ថាក្រោយប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនេះ ពេជ្រ ថៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងជ្រើសរើសចូលរៀនបន្តនៅមហាវិទ្យាល័យណាបន្តឡើយ ៕  

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post