header ads

Sponsor

សិល្បៈ

តាគល់

នៅដើមឆ្នាំ២០២៣នេះ តាមរយៈទំព័រហ្វេបុក «ហ៊ុន ជា ដើម្បីខ្មែរ » បានបង្ហោះរូបមួយសន្លឹក ដោយមានរូប លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ជា និងស្ត្រីម្នាក់រហូតដល់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាពូបង្កើត មានការងឿងឆ្ងល់ រហូតសម្ដេចបានចូលទៅបញ្ចេញមតិសួរតែម្ដង តែនៅតែគ្មានចម្លើយរហូតសម្ដេចសម្រេចចិត្តសួរនៅលើទំព័រហ្វេសបុកផ្លូវការរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេចទៀត។ 

តាមរយៈទំព័រ«ហ៊ុន ជា ដើម្បីខ្មែរ » បានផុសរូប និងភ្ជាប់សំណេរថា ៖ «ថ្ងៃថ្មី ខែថ្មី ០១ ០១ ២០២៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែខ្ញុំនៅតែចូលព្រៃដដែល» បន្ទាប់ពីបានឃើញដូច្នេះ សម្ដេចតេជោ បានសួរជាច្រើនសំណួរតាមរយៈសំណេរថា៖ «តើស្រីម្នាក់នេះជាប្រពន្ធ ហ៊ុន ជាឬជាស្រីរបស់ ហ៊ុន ជា ព្រោះប្រពន្ធ ហ៊ុន ជាដែលរៀបការពេញច្បាប់មុខខុសពីនេះ ឬមកពីខ្ញុំមើលមិនច្បាស់?។» សម្ដេចបានបន្តសំណួរទៀតថា៖

«ហ៊ុន ជាចេញមកឆ្លើយតើ ប្រពន្ធឬជាស្រី?» «ហ៊ុន ជាចេញមកបំភ្លឺបើ មិនបំភ្លឺពូយករូបនេះបង្ហោះត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ាមផេកពូសួរហើយ។» «ល្ងាចនេះឃើញហ្វេសបុកហ៊ុន ជាបង្ហោះ រូបថតជាមួយស្រីម្នាក់ដែលខ្ញុំចូលទៅសួរ តើជាប្រពន្ធហ៊ុន ជាឬជាស្រីហ៊ុន ជា? ពុំមានចម្លើយណាមួយជាក់លាក់ទេរាប់ ទាំងហ៊ុន ជាក៍មិនចេញមកបំភ្លឺដែរ។ ដើម្បីដឹងច្បាស់តើជាប្រពន្ធស្របច្បាប់ ឬជាស្រីយកប្តីគេ ខ្ញុំបង្ខំចិត្តប្រើផេកផ្លូវការ របស់ខ្ញុំដើម្បីសួរបញ្ជាក់ទៅហ៊ុន ជា ទើបច្បាស់។»

បន្ទាប់ពីថ្លែងលើកឡើងសំណួរចុងក្រោយនេះហើយ សម្ដេចក៏បានចេញសារមួយនេះ នៅលើទំព័រហ្វេបុកផ្លូវការរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្ដេចតែម្ដងដើម្បីឱ្យមានការឆ្លើយតបច្បាស់។ ក្រោយពីបានឃើញសម្ដេចថ្លែងបែបនេះ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានសម្ដែងការពេញចិត្តដោយអ្នកខ្លះបានលើកឡើងថា៖ «ក្នុងនាមជាស្ត្រី និងជាភរិយា បានឃើញសំនួរសម្តេចពុក នាងខ្ញុំមានអារម្មណ៏កក់ក្តៅណាស់ ជំនួសអោយស្ត្រី និងភរិយាទាំងអស់។»

អ្នកខ្លះទៀតបានបញ្ចេញមតិថា៖ «តាំងពីដេីមមក​ សម្តេចពុកជាចាស់ទុំដែលចង់ឃេីញកូនក្មួយស្រលាញ់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្នាស្មោះស្ម័គ្រ។ សម្តេចពុកជាគំរូដល់កូនចៅជំនាន់ក្រោយ។» និងមានមតិលើកឡើងជាច្រើនផ្សេងទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post