
សង្គម
មហាសេដ្ឋីស្រុកខ្មែរ អ្នកឧកញ៉ា សុខ គង់ ម្ចាស់ក្រុមហ៊ុនសូគីម៉ិច, ក្រុមហ៊ុនសុខាអូតែល បានរំលឹកអតីតកាលរបស់ខ្លួនជាមួយមិត្តភក្តិ ខណៈដែលលោកមានលុយ និងលោកអត់លុយ។ លោកថា «ពេលមានលុយ ដើរលេងផឹកស៊ីជាមួយគ្នាមួយយប់អស់៤ជី ៥ជី ទៅ១ដំឡឹង តែដល់ពេលធ្លាក់ខ្លួន សូម្បីតែកាហ្វេខ្មៅមួយកែវ ក៏គេមិនហៅផឹកផង»។
អ្នកឧកញ៉ា សុខ គង់ បានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសម្ពោធសៀវភៅដែលមានចំណងជើងថា «អាថ៌កំបាំងពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់» កាលពីថ្ងៃទី៣ ខែមករាកន្លងទៅថ្មីៗ។
អ្នកឧកញ៉ា មានប្រសាសន៍លើកឡើងពីបុគ្គលដែលចូលចិត្តចាយតែលើការផឹកស៊ីរាល់ថ្ងៃ «ខ្ញុំចេះតែឧស្សាហ៍ប្រាប់កូនចៅថា ពេលយើងអស់លុយហើយ មុខយើងគេអត់មើលទេ អ៊ីចឹងខំប្រឹងឡើង ខំសន្សំសំចៃឡើង» ហើយពេលខ្លះឈានដល់កា.ប់.ចា.ក់គ្នា និងជំពាក់លុយគេ។
លោកក្រើនរំលឹកជាទូទៅថា៖ «យើងផឹករហូតដល់អត់លុយ ខណៈគេមានផ្ទះ ត្រូវគិតគូរខ្លួនឯង អនាគតយើងនៅយូរអង្វែង» «អាក្រហ្នឹងហើយ ពិបាក អត់លុយហ្នឹងហើយ ពិបាក អ៊ីចឹងមនុស្សយើងត្រូវខំប្រឹង ទោះមិនមានធ្វើសេដ្ឋីដូចគេឯង ក៏វាគ្រប់គ្រាន់ដើម្បីជីវភាពប្រចាំថ្ងៃរបស់យើងដែរ»៕










