header ads

Sponsor

សិល្បៈ

តាគល់

ពិតជាគួរឱ្យសរសើរស្រ្តីមេម៉ាយម្នាក់ ជាឪពុកផង ជាម្ដាយផង ខិតខំពុះពារជម្នះគ្រប់ឧបសគ្គ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តស៊ូចិញ្ចឹមម្ដាយចាស់ជរាម្នាក់ រួមនិងកូនប្រុសម្នាក់ ដែលកូនកត្តញ្ញូទៀតនោះ បានប្រឹងប្រែងរៀនសូត្រ រហូតទទួលបាននិទ្ទេស A លើកមុខ លើកមាត់ម្ដាយជាខ្លាំង។

បើយោងតាមការបញ្ជាក់ពី ប្រជាពលរដ្ឋក្បែរខាង បានឱ្យដឹងថា ដោយមើលឃើញការលំបាក និងមានក្ដីអាណិតអាសូរពន់ពេក ព្រមទាំងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ ស្រ្ដីមេម៉ាយ ហូ នី សុំដីរបស់បងប្អូនស្នាក់នៅបណ្ដោះអាសន្ន រស់នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដែលមានជីវភាពខ្វះខាតខ្លាំង ប្រកបរបបរដើរស៊ីឈ្នួលលាងចាន បោកខោអាវ និងធ្វើនេះ ធ្វើនោះផ្សេងៗ អោយគេ ដើម្បីបានលុយយកមកផ្គត់ផ្គង់ក្នុងគ្រួសារ ចិញ្ចឹមបីបាច់ថែរក្សាម្ដាយចាស់ជរាម្នាក់ និងមានកូនឈ្មោះ ហ៊ូ ប៊ុនឡេង ប្រឹងប្រែងរៀនសូត្ររហូតទទួលបាន និទ្ទេស A ក្នុងចំណោមសិស្សនិទ្ទេស A ៦៩នាក់ នៅទូទាំងខេត្តតាកែវ សម័យប្រលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៥ - ០៦ ធ្នូ ២០២២។

ដោយឡែកតាមការបញ្ជាក់ផ្ទាល់ពីលោកស្រី ហ៊ូ នី ជាស្រ្ដីមេម៉ាយ បានបញ្ជាក់ឱ្យដឹងថា គាត់មានភាពសប្បាយរីករាយជាខ្លាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលខ្លួនមានជីវភាពក្រីក្រក៏ពិតមែន បានខិតខំចិញ្ចឹមកូនប្រកបដោយគន្លងធម៌ ជាពិសេសបានប្រលងជាប់លទ្ធផលល្អប្រសើរ គឺ និទ្ទេស A ជួយលើកកិត្តិយសគ្រួសារផងដែរ។

លោកស្រី ហ៊ូ នី បានបង្ហើបថា អ្វីគួរអោយសោកស្ដាយនោះ គឺពេលកូនប្រលងជាប់បាន និទ្ទេស A ក៏ពិតមែន ប៉ុន្តែគាត់គ្មានលទ្ធភាពគ្រប់គ្រាន់សម្រាប់អោយកូន បន្តការសិក្សាទៀតនោះទេ ព្រោះរៀនសាកលវិទ្យាល័យ គឺត្រូវចំណាយច្រើនណាស់ ណាមួយខ្លួនគាត់ផ្ទាល់គ្មានមុខរបបរអ្វីច្បាស់លាស់ទេ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ត្រូវមើលថែម្ដាយចាស់ជរាម្នាក់ផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូច្នោះពិតជាមានការលំបាកជាខ្លាំងណាស់។

បន្ថែមពីនេះដែរ លោកស្រី ហ៊ូ នី ក៏សូមលើកម្រាមដៃដប់ សណ្ដោសប្រណី សុំជួយដល់រូបគាត់ និងកូនរបស់គាត់ តាមលទ្ធភាពជាក់ស្ដែង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីបានកូនបន្តការសិក្សាថ្នាក់សាកលវិទ្យាល័យ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព ៖ វណ្ណា ព័ត៌មាន តាកែវ

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post