
សង្គម
លោក សុវណ្ណរិទ្ធី អ្នកកាសែតមួយរូបកំពុងមានប្រជាប្រិយភាពពីសំណាក់អ្នកលេងបណ្ដាសង្គម ហើយថ្មីៗនេះ ក៏កំពុងទទួលបានការពេញចិត្តផងដែរ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោយពីបង្ហោះសារមួយ ទាក់ទងនឹងការធ្វើព័ត៌មាន កាលពីយប់ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣។
តាមរយៈទំព័រហ្វេបុកលោក សុវណ្ណ រិទ្ធី បានលើកឡើងសារមួយថា៖ «ខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយ មិនផ្សាយរឿងគ្រួសាររបស់គេដាច់ខាត ! ព្រោះខ្ញុំក៏បានឆ្លងកាត់ជីវិតរឿងគ្រួសារមួយនេះរួចហើយ ! ពេលខ្លះគ្រួសារគេឈ្លោ-ះគ្នា ថ្ងៃមុខអាចដោះស្រាយត្រូវគ្នាវិញបាន ! តែដោយសារការចង់ឈ្នះមួយពេលហៅអ្នកការសែតអោយផ្សាយមួយពេល ទើបបែកគ្នាមួយជីវិត !»
លោកបានឱ្យដឹងបន្ថែមទៀតថា៖ «អ្នកឈ្នះជាប្តី អ្នកឈ្នះជាប្រពន្ធ តែអ្នកចាញ់គឺកូនៗ ត្រូវចាំ កុំយកអារម្មណ៍ចង់ឈ្នះចាញ់មួយពេលដើម្បីឲ្យកូនមើលឃើញពីរឿងខ្លោ.ចផ្សារទាំងនេះ !»
ក្រោយពីបង្ហោះសារនេះបានប៉ុន្មាននាទី ស្រាប់តែឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើង ៖ «សុវណ្ណ រិទ្ធី ចាប់យល់ការងារឆ្លងបទពិសោធន៍ផ្ទាល់ ! ពេលខ្លះទាល់តែធ្លាក់ក្នុងទឹកបានចេះហែល ! សូមស្វាគមន៍ក្នុងក្រុមគ្រួសារព័ត៌មាន !»។
ជាមួយគ្នានោះមានអ្នកមកបញ្ចេញមតិជាច្រើន ដោយអ្នកខ្លះបានលើកឡើងថា៖ «ទីបំផុតការងារ និងបទពិសោធន៍ច្រើនឆ្នាំហើយក្មួយចង់តឿនសតិគ្រប់គ្នាជាឪពុកម្តាយលើលោកគួរធ្វើការផ្តាច់ចំណងស្នេហ៍ដោយសន្តិវិធី(និយាយគ្នាដោះស្រាយលែ.ងលះដាច់អ.ហង្ការ តែរួមគ្នាមិនឱ្យប៉ះពាល់អារម្មណ៍កូន)។ សូមឪពុកម្តាយគ្រប់រូបស្រលាញ់មើលថែទឹកចិត្តកូនអោយច្រើនជាងចំណាយលុយលើកូន។ក្មេងចង់បានពេលវេលាដ៏ល្អជាមួយអ្នកជាឪពុកម្តាយយ៉ាងហោចមួយអាទិត្យផ្តល់ពេលគ្រប់គ្រាន់អោយគ្នាផង។








