header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះជាលើកដំបូងនៅក្នុងការចេញទៅសម្តែងនៅបរទេសក៏ពិតមែន តែតារាចម្រៀងវ័យ ក្មេង សុវត្ថិឌី ធារិកា ទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ ។ ជាក់ស្តែងគ្រាន់តែទៅដល់ ទីក្រុងមែលប៊នប្រទេសអូស្ត្រាលីភ្លាមតារាចម្រៀង សុវត្ថិឌី ធារីកា មិនបានសម្រាកឡើយនាងចាប់ផ្តើមសម្តែងភ្លាមហើយជាលទ្ធផលបងប្អូនខ្មែរដែលរស់នៅទីនោះបានចូលរួមទស្សនាយ៉ាងច្រើនកុះករ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សុវត្ថិឌី ធារីកា បានចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីកាលពីដើមខែមករាឆ្នាំ ២០២៣ ក្រោមការឧបត្ថម្ភរបស់អង្គការSave Cambodian Children fund Australia ហើយអ្វីដែលគួរឱ្យកត់ សម្គាល់នៅក្នុងការប្រគំតន្រ្តីសប្បុរធម៌ដែលមានវត្តមាននាងតូច សុវត្ថិឌី ធារីកា ក៏ទទួលបាន ការគាំទ្រពីសំណាក់បងប្អូនខ្មែរជាច្រើនរហូតដល់លើសចំនួនកំណត់ដែលធ្វើឱ្យតារាចម្រៀង ប្រចាំផលិតកម្មថោនរូបនេះមានការរំភើបចិត្តជាខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីសម្តែងនៅទីក្រុងមែលប៊ន សុវត្ថិឌី ធារីកា ក៏ត្រូវទៅសម្តែងនៅទីក្រុងស៊ីដនីជាបន្តទៀត ហើយក្នុងនោះក៏មានការសរសើរ ដល់ សុវត្ថិឌី ធារីកា ថាមានសំឡេងពីរោះក្រអួនក្រអៅជាពិសេសបកស្រាយបទសម័យដើម ស្តាប់ហើយពិតជាជក់ចិត្តជាខ្លាំង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីបានចូលរួមសម្តែងជូនបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្តា្រលី​តារាចម្រៀង សុវត្ថិឌី ធារីកា ក៏បានដើរកម្សាន្តផ្តិតរូបភាពដ៏ស្រស់ស្អាតនៅក្នុងប្រទេសអូស្តា្រលី នឹងបានចូល ថ្វាយបង្គំដល់ព្រះតេជគុណ សាន សុជា ដែលគង់នៅទីនោះផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីជូនពរដល់ សុវត្ថិឌី ធារីកា ឱ្យជោគជ័យនៅក្នុងការសម្តែងនៅក្រៅប្រទេសក៏មាន ហ្វេន ហ្វេនជាច្រើន សរសើរពីភាពក្លាហាននឹងរឹងមាំរបស់តារាស្រីវ័យក្មេងរូបនេះគ្រប់ៗគ្នា៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post