
សង្គម
ក្រោយមានកូនជាចំណងដៃជីវិតប្តីប្រពន្ធរបស់តារាសម្តែង ឆុំ វត្តី កាន់តែបង្ហា ញភាពផ្អែមល្ហែមគួរឱ្យសរសើរដែលធ្វើឱ្យអ្នកគាំទ្រមិនតិចទេចង់បានជីវិតគូដូច នាង ។ ក្នុងនោះក៏មានលើកឡើងថា ឆុំ វត្តី ជាតារាស្រីដែលមានសំណាងព្រោះ មិនត្រឹមទទួលបានការស្រឡាញ់ពីសំណាក់ស្វាមីប៉ុណ្ណាះទេសូម្បីក្រុមគ្រួសារសាច់ថ្លៃឪពុកម្តាយក្មេកក៏ស្រឡាញ់និងពេញចិត្តនាងខ្លាំងដែរ ។
ទោះមិនមានសកម្មភាពសិល្បៈថ្មីៗ តែតារាសម្តែង ឆុំ វត្តី នៅតែទទួលបាន ការគាំទ្រនិងស្រឡាញ់ចូលចិត្តពីសំណាក់មហាជន ខណៈជារឿយៗនាងតែង បង្ហាញរូបភាពដ៏ស្រស់ស្អាតនិងពោរពេញទៅដោយសុភមង្គលនៅក្នុងគ្រួសារនៅតាមបណ្តាញសង្គម ។
យ៉ាងណាមិញថ្មីៗនេះ ឆុំ វត្តី បានចែករំលែករូបភាព យ៉ាងស្រស់ស្អាតជាមួយស្វាមីនិងកូនស្រីនៅក្នុងដំណើរកម្សាន្តនៅខេត្តព្រះសីហនុដែលឃើញហើយពិតជាមានភាពកក់ក្តៅនិងពោរពេញទៅដោយក្តីសុខជាខ្លាំង ។
ដោយសារកូនស្រីនៅតូចដូច្នេះតារាសម្តែងដែលមានស្នាមញញឹមស្រស់ ឆុំ វត្តី មិនទាន់ទទួលការសម្តែងរឿងដូចមុនឡើយ ប៉ុន្តែយ៉ាងណាមិនមានអ្វីចោទ សម្រាប់ជីវភាពឡើយដោយនាងក៏មានហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួនដែល ទើបបើកដំណើរការនៅទួលសង្កែដោយនាងដាក់ស្លាកយីហោCVTជាឈ្មោះរប ស់នាងផ្ទាល់។
នៅតែមានការសរសើរពីសម្រស់របស់ ឆុំ វត្តី បើទោះមានស្វាមី និងកូនទៅហើយក្តីតែសម្រស់នៅតែស្រស់សោភាមិនប្រែប្រួលពីមុនឡើយ៕














