
សង្គម
កាន់តែស្អិតរមួតបើទោះភ្ជាប់ស្នេហ៍ត្រឹមបួនខែក្តី តែ តារាសម្តែង អៀ ម៉េងលិ ទទួលបានកាដូ យ៉ាងគាប់ចិត្តដែលមានបាច់ផ្កានិងក្រដាសប្រាក់១០០ដុល្លារប្រមាណជាមួយម៉ឺនដុល្លារពីសំណាក់គូស្នេហ៍នៅក្នុងថ្ងៃខួបនៃក្តីស្រឡាញ់ឃើញហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗគ្រប់គ្នា ។
ធ្លាប់តែឃើញការរៀបចំខួបមួយឆ្នាំម្តង តែសម្រាប់ស្រីស្អាត អៀ ម៉េងលិ បានរៀបចំខួបនៃក្តី ស្រឡាញ់រយៈពេលបួនខែជាមួយគូស្នេហ៍ តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការ ចាប់អារម្មណ៍នោះគឺស្រីស្អាតរូបនេះបានបង្ហាញរូបភាពបាច់ផ្កាដែលមានសុទ្ធតែក្រដាស ១០០ដុល្លារដោយភ្ជាប់ជាមួយសារដែលមានន័យថា«Happy anniversary 4months17.01 .23 យប់មិញរវល់ល់ភ្លេចផុស អរគុណផ្កាដ៏មានតម្លៃមួយនេះ 10k I love you»។
ការលើកឡើង របស់ អៀ ម៉េងលិ បានធ្វើឱ្យមិត្តភក្តិក្នុងបណ្តាញសង្គមមានការត្រេកអរដោយខ្លះបានសរសើរ ដល់សំណាងរបស់នាងដែលមានសង្សារចិត្តទូលាយបែបនេះ ។ ខ្លះបានលើកឡើងចំៗថា ប្រសិនបើគូស្នេហ៍ជាអ្នកក្រប្រហែលស្រីស្អាត អៀ ម៉េងលិ មិនយកភ្នែកមើលទេ។
មិនសំងំស្ងៀម អៀ ម៉េងលិ បានតបថាខនាងមិនបានស្រឡាញ់គូស្នេហ៍ដោយឃើញលោកជា អ្នកមានហើយមកនិយាយថាក្រដើម្បីចង់អួតឡើយ ព្រោះពេលស្គាល់ដំបូងនាងក៏មិនដឹងថា លោកជាអ្នកណាឡើយ ។ ស្រីស្អាតរូបនេះបានបញ្ជាក់ថាទោះថ្ងៃក្រោយគូស្នេហ៍នៅចំណុច ណាធ្លាក់ខ្លួនគ្មានអ្វីសោះក៏នាងស្រឡាញ់លោកដែរ ។
«ខ្ញុំស្រឡាញ់គាត់មិនមែនគិតពីលុយ ទេបើសង្សារខ្ញុំជាមនុស្សមុខអាក្រក់ហើយចាស់ទើបពួកអ្នកគិតចឹងត្រូវ តែសង្សារខ្ញុំឡើងសង្ហា ទោះមិនមានលុយក៏ស្រឡាញ់ដែរចង់និយាយចឹង»។ ជាមួយគ្នានោះក៏មានការលើកឡើង របស់ស្រីស្អាត អៀ ម៉េងលី ក៏ត្រូវអ្នកលេងបណ្តាញសង្គមខមិនថា «ទើបតែបានបួនខែកុំអាល អរ» តែ អៀ ម៉េងលិ បានតបយ៉ាងឌឺទៅវិញថា «ត្រូវតែអរទៅថ្ងៃ ក្រោយយ៉ាងម៉េចមិនខ្វល់ទេ »។
បើតាមគម្រោង អៀ ម៉េងលិ នឹងដឹកដៃគូស្នេហ៍ភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរនៅក្នុង ពេល ឆាប់ៗនេះ ៕










