
សិល្បៈ
ថ្មីៗនេះតារាសម្តែងនិងជាអតីតMiss Grand Cambodia ប្រចាំខេត្តព្រះសីហនុ លឹម សុធារី បាន បង្ហាញរថយន្តទំនើបពណ៌លឿងស្រស់ដោយបញ្ជាក់ថាជាកាដូសម្រាប់ជូនខ្លួនឯងបន្ទាប់ពី ខិតខំប្រឹងប្រែងធ្វើការយ៉ាងនឿយហត់នាពេលកន្លងមក ។
ឈរមុខរថយន្តម៉ាកទំនើបពណ៌ស្រស់ឆើត ស្រីស្អាត លឹម សុធារី បានរៀបរាប់ថា«អរគុណ ខ្លួនឯង ដែលបំពេញបំណង់ខ្លួនឯងបានគ្រប់យ៉ាងCongratulations កូនស្រីតូច ស្រីលឿង មានជ័យ»។ជាមួយរថយន្តទំនើបរបស់ លឹម សុធារី ក៏បានធ្វើឱ្យមិត្តភក្តិនិងអ្នកគាំទ្រមានការ ចូលរួមត្រេកអរចំពោះភាពជោគជ័យនឹងការខិតខំប្រឹងប្រែងរបស់ស្រីស្អាតរូបនេះគ្រប់គ្នា ។
បើទោះមិនបានបញ្ជាក់ថារថយន្តថ្មីស្រឡាងមួយនេះមានតម្លៃប៉ុន្មានក្តី តែគេសន្និដ្ឋានថាមាន តម្លៃខ្ពស់គួរសម ជាពិសេសទាក់ទាញជាមួយនឹងពណ៌លឿងស្រស់ដែលស័ក្តិសមសម្រាប់ស្រី ស្អាតដូចរូបនាងប្រើប្រាស់ ។
ក្រោយបញ្ចប់ងារជា Miss Grand Cambodia ២០២០ លឹម សុធារី បានប្រឡូកក្នុងសិល្បៈយ៉ាង ពេញទំហឹងដែលមានទាំងការសម្តែងរឿង ផ្សាយពាណិជ្ជកម្មនិងការដើរម៉ូដនៅក្នុងកម្មវិធី នានាផងដែរ ។ ពេលខ្លះគេក៏បានឃើញស្រីស្អាតរូបនេះលេចមុខនៅក្នុងការងារសប្បុរធម៌ ផងដែរ ។
ខណៈអាជីពសិល្បៈកំពុងឡើងកូដ តែ លឹម សុធារី មិនខ្លាចនឹងបង្ហាញមហាជនថា នាងមានម្ចាស់ចិត្តហើយជាអ្នកនៅពីក្រោយភាពជោគជ័យនឹងផ្តល់កម្លាំងចិត្តដល់រូបនាងគ្រប់ពេលវេលា ។ ប៉ុន្តែយ៉ាងណាកន្លងមកធ្លាប់មានការលើកឡើងថាគូស្នេហ៍របស់ ស្រីស្អាត សុធារី មានមុខមាត់មិនស្រស់សង្ហាហើយមានវ័យច្រើនទៀត ហើយក៏មានបុរសមិនតិចទេ ច្រណែននឹងគូស្នេហ៍ លឹម សុធារី ដែលមានសំណាងបាននែបនិត្យស្រីស្អាតសាច់ខ្ចីម្នាក់នេះ ៕








