
សិល្បៈ
នៅថ្ងៃនេះនៅលើបណ្ដាញសង្គម មានបងប្អូនប្រជាពលរដ្ឋជាច្រើន បានបង្ហោះរូបភាពសែនចូលឆ្នាំប្រពៃណីចិន-វៀតណាម យ៉ាងសប្បាយរីករាយ តែឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យសុខទូច ក៏បានលើកឡើងនូវសារមួយផងដែរថា៖
នៅពេលនេះទាំងខ្មែរទាំងចិនសែនស្ទើរតែគ្រប់ផ្ទះ ការធ្វើបែបនេះគេយល់ឃើញថាមានបាន តែមិនបានមើលគេ៖
១- គេខំរកសុី ដោយគ្មានទំនេរ តែយើងទំនេរច្រើន
២- គេដាំគ្មានសល់ដី ដាំដំណាំឆ្លាស់គ្នា យើងដីនៅសល់ធ្វើស្រែតែមួយរដូវ ហើយជួលគេទៀតតើអាចមានទេ?
៣- គេចូលចិត្តធ្វើជាម្ចាស់(ថៅកែ) ឯយើងចូលចិត្តធ្វើកម្មករគេ ពេលទំនេមើល Fa.ceb.ook ឬចាក់ធុងបាសរាំ។
៤- គេកែច្នៃឱ្យអស់ពីលទ្ធភាព ឯយើងចូលចិត្តលក់វត្ថុធាតុដើម
៥- គេមានជំនាញ ឯយើងលក់កម្លាំងពលកម្ម ហើយពូកែលើកហេតុផលផ្សេងៗ
៦- គេខ្ចីប្រាក់មករកសុី យើងខ្ចីប្រាក់មកទិញម៉ូតូឬទូរស័ព្ទ។
ដូចនេះខំសែនយ៉ាងដូចម្តេច ក៏មិនមានដូចគេដែរ ត្រូវតែប្ដូរភាពអវិជ្ជមានទាំងអស់នេះ។
បន្ទាប់ពីលោកបានលើកឡើងបែបនេះ មានគេចូលទៅបញ្ចេញមតិថា៖ «ចុះផ្ទះលោកបណ្ឌិតសែនទេ» លោកបានឆ្លើយតបវិញថា៖ «មិនមានសែនទេខ្ញុំខ្មែរ»៕







