
សិល្បៈ
ក្រោយឃើញអ្នកលេងបណ្តាញសង្គមបានលាន់មាត់សរសើរតារាស្រីសាច់សខ្ចី អៀ ម៉េងលិ ដែលមានសំណាងបានទទួលកាដូជាទឹកប្រាក់ដល់ទៅ ១ម៉ឺនដុល្លារពីគូស្នេហ៍ក្រោយស្គាល់គ្នា ត្រឹមតែបួនខែនោះ។ ស្រាប់តែតារាសម្បូររឿងអា.ស្រូ.វ រ៉ូស បានបោះសម្តីថាខ្លួនទទួលប្រាក់ ក្បែរ២០ម៉ឺនដុល្លារពីគូស្នេហ៍់ជនជាតិឥណ្ឌូនេស៊ីមិនដែលអួតផង ។
ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានជ្រាបហើយរឿង អៀ ម៉េងលិ ទទួលកាដូជាប្រាក់១ម៉ឺន ដុល្លារពីគូស្នេហ៍រូបសង្ហានិងជាកូនអ្នកមានកាលពីប៉ុន្មានថ្ងៃមុននេះ ប៉ុន្តែពេលនេះដល់វគ្គ រ៉ូស បានបង្ហោះសារដែលមានអត្ថន័យឌឺដង ទៅ អៀ ម៉េងលិ បើទោះនាងមិនបានបង្ហាញ ឈ្មោះ អៀ ម៉េងលិ ចំៗនៅក្នុងការបង្ហោះក្តី ។
រ៉ូស បានបង្ហោះសារដែលមានអត្ថន័យថា «១ម៉ឹន សោះ អួតនោះអួតសង្សារខ្ញុំស្រលាញ់ខ្ញុំមិនដែលបានប៉ះពាល់ខ្ញុំផង ស្រលាញ់ខ្ញុំ៤ឆ្នាំ តិចថាបាន ប៉ះពាល់ខ្លួនខ្ញុំហើយឱ្យ តំលៃខ្ញុំណាស់ ហើយ មិនដែលប៉ះពាល់ខ្ញុំទេសំខាន់ ជន ជាតិឥណ្ឌូ នេស៊ី នៅកំលោះ ហើយអាយុប្អូនខ្ញុំ១ឆ្នំាហើយចេះច្រើនភាសាហើយឱ្យ លុយ១០ ម៉ឺនដុល្លា ជាង ខ្ញុំមិនដែលអួតផង មិនដឹងអួតដើម្បីអី ផង ព្រោះ ខ្លាចអួតចុះអួតឡើងអត់បាន រៀបការ មួយគ្នាខ្មាស់គេពេញភូមិ
ចឹងprivate វាល្អជាង ស្រលាញ់ ខ្ញុំ៤ឆ្នាំចំណាយជិត20ម៉ឺន ដុល្លារ តែដោយសារខ្ញុំកញ្ជើ ធ្លុះខ្លួនអែងទេ ចាយលុយមិនចេះគិត គេក៏សុំខ្ញុំបែក អនិច្ចាចិត្ត អើយ មនុស្សប្រុសណាដែលស្រលាញ់ខ្ញុំស្មោះដឹងតែចង្រៃហើយ ខ្ញុំបំផ្លាញទាល់តែខ្ទេចតែក៏ អរគុណសំរាប់៤ឆ្នំាកន្លងទៅ………Alex salim»។
មិនខុសពីរាល់លើកឡើយសាររបស់តារាស្រី រ៉ូស ក៏ទទួលបានការបញ្ចេញមតិរិះ.គន់ពី សំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ដោយខ្លះបានលើកឡើងថា«ថាគេអួតចុះខេបសិន ហ្នឹងអួតអត់ចុះ»«សំពត់សមិនចង់បានទេចង់បានសំពត់ប្រឡាក់យល់ឱ្យដល់គិត »«នរណាគេ សួរ»«គិតអី»«មិនដឹងថាគួរនិយាយថាម៉េច» ជាដើម ។
បើទោះមានការបញ្ចេញមតិរិះគន់ក្តី តែ រ៉ូស មិនបានឆ្លើយតបឡើយ ។ ងាកមក អៀ ម៉េងលិ ឯណេះវិញក៏មិនបានប្រតិកម្មចំពោះការ លើកឡើងរបស់ រ៉ូស ដែរ៕







