
សង្គម
នៅមួយរយៈចុងក្រោយនេះ កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រវិស័យគុនខ្មែរ ក្រោយពីកីឡាករខ្មែរ ធឿន ធារ៉ា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Thai Fight តែស្របពេលដែលកំពុងល្បីឈ្មោះនេះ ក៏ត្រូវបានភរិយា បង្ហើបឱ្យដឹងថា មានស្ត្រីម្នាក់កំពុងលួ.ចទាក់ទងប្ដីរបស់ខ្លួន ហើយនាំគ្នាទៅចា.ក់សា.ក់ នៅខេត្តសៀមរាបទៀតផង។
តាមរយៈទំព័រហ្វេបុករបស់ភរិយាធឿន ធារ៉ា បានរៀបរាប់ចែករំលែកឱ្យដឹងកាលពីល្ងាចថ្ងៃទី២១ ខែមករា នេះថា ៖
«ខ្ញុំជាប្រពន្ធអ្នកស្រ.បច្បា.ប់ ខ្ញុំតែងតែលើកលែងរាល់កំហុសដែលអ្នកធ្វើដាក់ខ្ញុំ តែពេលនេះខ្ញុំទ្រាំលែងបានហើយ ហើយក៏លែងទុកមុខឱ្យអ្នកទៀតដែរ អ្នកយកគេចេញមុខទាំងដែលមិនទាន់លែងគ្នាជាមួយនឹងខ្ញុំ សូម្បីតែកូនឈឺក៏អ្នកឯងមិនខ្វល់ មិនមកមើលកូន។ ជួយShare ឱ្យគេស្គាល់.មី.ស្រីយ.កប្ដីគេផង ខ្ញុំទ្រាំលេងបានហើយបងប្អូន»។
បន្ទាប់ពីឃើញការលើកឡើងបែបនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិ សោកស្ដាយចំពោះរឿងនេះ បើសិនជាពិតមែន តែយ៉ាងណាក៏មានអ្នកខ្លះបានលើកឡើងថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនុង អ្នកមិនមែននៅក្នុងគ្រួសារគេ គឺមិនដឹងរឿងច្បាស់ឡើង ចឹងកុំវិនិច្ឆ័យអ្នកណាខុសអ្នកណាត្រូវអី៕







