header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅថ្ងៃទី២០ ព្រឹត្តិការណ៍"ស្វាគមន៍រដូវផ្ការីកត្រឡប់មកដោយរាប់ពាន់គីឡូម៉ែត្រ ហើយភ្នំនិងសមុទ្ររប្រកួតប្រជែងគ្នាបង្ហាញពីសំណាងដែលជារាត្រីសមោសរអក្សរសាស្ត្រនិងសិល្បៈ ក្នុងឆ្នាំ២០២៣ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីចិននិងសកម្មភាពផ្លាស់ប្តូរវប្បធម៌ពាក់ព័ន្ធនឹងពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសចិន ឥណ្ឌា កម្ពុជា និងម៉ុងហ្គោលីដែលត្រូវបានបើកដំណើរការដំណាលគ្នាតាមអ៊ីនធឺណិតនិងក្រៅបណ្តាញនៅក្នុងខេត្តយូនណានប្រទេសចិន ទីក្រុងញូដែល្លីប្រទេសឥណ្ឌា ទីក្រុងភ្នំពេញប្រទេសកម្ពុជា និងទីក្រុងអ៊ូឡង់បាទ័រប្រទេសម៉ុងហ្គោលី។

ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលប្រជាជននៃខេត្តយូនណាននិងការិយាល័យកិច្ចការបរទេសនៃរដ្ឋាភិបាលប្រជាជននៃខេត្តយូណានជាម្ចាស់ផ្ទះនៃសកម្មភាពនេះ ហើយសកម្មភាពនេះត្រូវបានរៀបចំដោយភ្នាក់ងារព័ត៌មានចិនសាខាយូនណាន។ សកម្មភាពនេះមានខ្លឹមសារសម្បូរបែបនិងចម្រុះពណ៌ រួមទាំងរាត្រីសមោសរអក្សរសាស្ត្រនិងសិល្បៈដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីចិននៃប្រទេសចិន ឥណ្ឌា កម្ពុជា និងម៉ុងហ្គោលីនៅឆ្នាំ2023គឺ"ផ្ការីកស្គុះស្គាយនៅរដូវផ្ការីក"  សប្តាហ៍វប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីចិន"ប្រទេសចិនដ៏ស្រស់ស្អាត · យូនណានចម្រុះពណ៌"  ការតាំងពិព័រណ៍រូបថតនិងវីដេអូ"ប្រទេសចិនដ៏ស្រស់ស្អាត · យូនណានចម្រុះពណ៌"និងកម្មវិធីពិសេស"ការជួបជុំដ៏សប្បាយរីករាយរាត្រីសមោសរពិធីបុណ្យបង្ហោះគោម"។ល។

រាត្រីសមោសរអក្សរសាស្ត្រនិងសិល្បៈដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីចិននៃប្រទេសទាំងបួនដែលប្រទេសចិន ឥណ្ឌា កម្ពុជា និងម៉ុងហ្គោលីនៅឆ្នាំ2023គឺ"ផ្ការីកស្គុះស្គាយនៅរដូវផ្ការីក"ជាចំណុចសំខាន់នៃសកម្មភាពនេះ    វាត្រូវបានដាក់ឱ្យដំណើរការនៅរាត្រីថ្ងៃទី២០នៅលើបណ្តាញព័ត៌មានចិននិងបណ្តាញប្រព័ន្ធផ្សព្វផ្សាយនិងអ៊ីនធឺណិតនៅក្នុងប្រទេសផ្សេងៗទៀត ដូចជាប្រទេសឥណ្ឌា ប្រទេសកម្ពុជានិងប្រទេសម៉ុងហ្គោលី។ សិល្បករដែលមកពីប្រទេសចំនួនបួនដែលប្រទេសចិន ឥណ្ឌា កម្ពុជា និងម៉ុងហ្គោលីបានតាមរយៈបទចម្រៀង របាំ ឧបករណ៍ភ្លេងនិងកម្មវិធីផ្សេងទៀតដើម្បីរបកស្រាយដ៏ឆ្នើមនូវវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់ជនជាតិដ៏ល្អប្រសើរនៃប្រទេសទាំងបួន ដើម្បីបង្ហាញពីពហុវប្បធម៌នៃពិធីបុណ្យចូលឆ្នាំថ្មីចិនដល់ទស្សនិកពិភពលោក។

នៅក្នុងរាត្រីសមោសរ លោកវ៉ាងហាវ  អភិបាលរងខេត្តយូនណាននៃប្រទេសចិន នៅក្នុងវីដេអូបានសុន្ទរកថា យូនណានគឺជាខេត្តជាប់ព្រំដែនមួយនៅក្នុងការបើកចំហរបស់ប្រទេសចិនទៅកាន់អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍និងគែមនៃមហាសមុទ្រឥណ្ឌា​​។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តយូនណានបានពឹងផ្អែកលើ "ពិធីបុណ្យចូលឆ្នាំថ្មីចិន" ដែលជាពិធីបុណ្យប្រពៃណីរបស់ប្រជាជាតិចិន ដើម្បីបន្តផ្លាស់ប្តូរវប្បធម៌កាន់តែស៊ីជម្រៅជាមួយប្រទេសជិតខាង ពង្រឹងទំនាក់ទំនងប្រជាជនរវាងប្រទេសចិននិងប្រទេសជិតខាងប្រកបដោយប្រសិទ្ធភាព។

លោកខេក ស៊ីសូដា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសចិននៅក្នុងវីដេអូបានថ្លែងថា អស់រយៈពេលជាងកន្លះសតវត្សមកហើយ ទំនាក់ទំនងភាពជាដៃគូមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនកាន់តែជិតស្និទ្ធ។ការជំរុញដោយបន្តធ្វើឱ្យស៊ីជម្រៅនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ទំនាក់ទំនងទ្វេភាគីប្រាកដជានឹងកាន់តែមានភាពរឹងមាំនិងសមិទ្ធិផលជាច្រើន។

ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅប្រទេសចិន លោកTubshin Baderli នៅក្នុងវីដេអូបាននិយាយថា សកម្មភាពនេះនឹងដើរតួនាទីវិជ្ជមានក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនានា ការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមកនិងមិត្តភាព ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។

ខេត្តយូនណាននៃប្រទេសចិននិងកាល់គូតានៃឥណ្ឌាគឺជាទីក្រុងមិត្តភាព ហើយបានបង្កើតយន្តការកិច្ចសហប្រតិបត្តិការ K២K" ។ លោក ណាយ៉ាក់ ប្រធានសមាគមអ្នកកាសែតឥណ្ឌាសង្ឃឹមថាសកម្មភាពនេះនឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពរវាងចិននិងឥណ្ឌា ហើយក៏បានជំរុញការផ្លាស់ប្តូរវប្បធម៌និងការរៀនសូត្រទៅវិញទៅមកក្នុងតំបន់អាស៊ីផងដែរ។

នៅថ្ងៃនេះ សប្តាហ៍វប្បធម៌ពិធីបុណ្យចូលឆ្នាំថ្មីចិន "ប្រទេសចិនដ៏ស្រស់ស្អាត · យូនណានចម្រុះពណ៌" ត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ ការបង្ហាញនៃបេតិកភណ្ឌវប្បធម៌អរូបីដ៏អស្ចារ្យ អាហារចិនដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលនិងអំណោយឆ្នាំថ្មីដ៏សម្បូរបែប... ទាំងអស់នេះបានឆ្លងកាត់ភ្នំនិងទន្លេដើម្បីផ្ញើជូនពរឆ្នាំថ្មីដល់ប្រជាជនកម្ពុជា។

សកម្មភាពនេះមានរយៈពេល១៧ថ្ងៃ ប្រជាជនមកពីប្រទេសចិន ឥណ្ឌា កម្ពុជាម៉ុងហ្គោលីនិងមិត្តភក្តិមកពីពិភពលោកនឹងចែករំលែកគ្នានូវអាហារឆ្ងាញ់ៗនៃពិធីបុណ្យចូលឆ្នាំថ្មីចិន ទស្សនាទេសភាពដ៏ស្រស់ស្អាតនៃប្រទេសទាំងបួន និងចែករំលែកគ្នាសិល្បៈចម្រុះពណ៌និងវប្បធម៌ប្រពៃណីនៅលើបណ្តាញ។

ការតាំងពិព័រណ៍រូបថតនិងវីដេអូ "ប្រទេសចិនដ៏ស្រស់ស្អាត · យូនណានចម្រុះពណ៌" នឹងធ្វើឡើងតាមអ៊ីនធឺណិតនៅថ្ងៃចូលឆ្នាំសកល (ថ្ងៃទី២១) ដើម្បីជួបអ្នកលេងអ៊ីនធឺណិតមកពីពិភពលោក។ រូបថតដែលមានគុណភាពខ្ពស់ចំនួន៤០និងវីដេអូខ្លីដ៏អស្ចារ្យចំនួន៦០បង្ហាញពីទេសភាពធម្មជាតិខេត្តយូនណាន វប្បធម៌ប្រពៃណីនិងសមិទ្ធិផលនៃការសាងសង់ "ខ្សែក្រវាត់និងផ្លូវ"ដោយពហុមុំ​។

កម្មវិធីពិសេស "ការជួបជុំដ៏សប្បាយរីករាយ រាត្រីសមោសរបុណ្យបង្ហោះគោម" នឹងចាក់ផ្សាយក្នុងពិធីបុណ្យបង្ហោះគោម (ថ្ងៃទី៥ខែកុម្ភៈ) នៅលើប្រព័ន្ធអនឡាញក្នុងប្រទេសជាច្រើន ដោយបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃការអបអរសាទរពិធីបុណ្យជួបជុំគ្នា ដូចជាការរាំតោ ញ៉ាំតាងយ៉ាន់ ទស្សនាអំពូលភ្លើងចម្រុះពណ៌និងទាយពាក្យបញ្ឆោតចង្កៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post