
សង្គម
កីឡាករខ្មែរ ធឿន ធារ៉ា ក្រោយពីបានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ Thai Fight ស្រាប់តែថ្មីៗនេះ លេចដំណឹងថាលោកមានស្រីភ្លេចប្រពន្ធ កូន ក៏ទទួលរងការរិះ.គ.ន់យ៉ាងខ្លាំង តែយ៉ាងណា ពេលនេះលោកក៏បានចេញមកបញ្ជាក់ការពិតឱ្យដឹងផងដែរ។
ប៉ុន្មានថ្ងៃមុននេះ ស្ត្រីម្នាក់អះអាងថា ភរិយាស្របច្បាប់របស់កីឡាករធឿន ធារ៉ា បានចេញមកលើកឡើងថា មានស្ត្រីម្នាក់កំពុងលួ.ចទាក់ទងប្ដីរបស់ខ្លួន ហើយនាំគ្នាទៅចា.ក់សា.ក់ នៅខេត្តសៀមរាបទៀតផង ខ្លួនលែងទុកមុខឱ្យទៀតហើយ អ្នកយកគេចេញមុខទាំងដែលមិនទាន់លែងគ្នាជាមួយនឹងខ្ញុំ សូម្បីតែកូនឈឺក៏អ្នកឯងមិនខ្វល់ មិនមកមើលកូន។
បន្ទាប់ពីឃើញការលើកឡើងបែបនេះ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិ សោកស្ដាយចំពោះរឿងនេះ ហើយថែមទាំងរិះ.គន់ទៅលើកីឡាករធឿន ធារ៉ា ថាជាមនុស្សភ្លេចកំណើត បានល្បីបន្តិចភ្លេចប្រពន្ធកូន ។ ក្រោយទ្រាំនឹងការលើកឡើងបែបនេះមិនបាន ធារ៉ា ក៏បានចេញមកបកស្រាយ ព្រមទាំងសុំទោសទៅកាន់អ្នកគាំទ្រផងដែរថា៖
«សុំទោសផងពុកម៉ែបងប្អូន រឿងរបស់ខ្ញុំគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ខ្ញុំនឹងប្រពន្ធរបស់ខ្ញុំគឺរស់នៅមិនចុះសម្រុងនឹងគ្នា ហើយពួកខ្ញុំទាំងពីរគឺបានលែ./ងលះគ្នាតាមច្បា.ប់ត្រឹមត្រូវអស់ហើយ សូមបបងប្អូនផេ កមួយចំនួន បើមិនដឹងរឿងច្បាស់មេត្តាកុំចង់បានឡាច់បានស៊ែ ចេះតែយករឿងផ្ទាល់ខ្លួនរបស់ខ្ញុំទៅធ្វើចឹងមេត្តាទៅ។ មិនថាខ្ញុំល្បីខ្ញុំភ្លេចកំណើតខ្លួនអែងទេ គ្មានអ្នកណាដឹងច្បាស់ក្រៅពីខ្ញុំនឹងក្រុមគ្រួសារខ្ញុំទេ។អ្នកដឹងបានដឹង។ខ្ញុំមិនចង់និយាយច្រើនទេបងប្អូន»។









