សង្គម
អាម៉ាប៉ាប៉ាញ៉ូស ទោះមមាញឹកនៅក្នុងអាជីពសិល្បៈ តែពិធីករលោក អ៊ឹង រដ្ឋា ហៅ នាយទុយ នៅតែឆ្លៀតបន្តការសិក្សាដោយជោគជ័យហើយថ្មីៗនេះលោកក៏ទើបទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយថែមទៀតផង។
កាលពីពីរថ្ងៃមុននេះពិធីករប្រចាំទូរទស្សន៍ស៊ីធីអិនលោក អ៊ឹង រដ្ឋា បានទទួល បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជាCUSក្រោយពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យនេះដោយរលូននាពេលកន្លងមក ។
មានការចូលរួមត្រេកអរពីសំណាក់មិត្តភក្តិនៅក្នុងសិល្បៈនិងក្រៅសិល្បៈជាច្រើនក្រោយឃើញពិធីករ អ៊ឹង រដ្ឋា បានបញ្ចប់ការសិក្សាដោយជោគជ័យបែបនេះ បើទោះមមាញឹកនៅក្នុងការងារសិល្បៈក្តី ។អ្នកខ្លះក៏បានលាន់មាត់ថាទោះ មាន វ័យច្រើន តែលោក អ៊ឹង រដ្ឋា នៅឆ្លៀតចំណាយពេលបន្តការសិក្សាទៀតពិត ជាគួរឱ្យសរសើរមែន ។
រហូតមកដល់ពេលនេះលោក អ៊ឹង រដ្ឋា នៅតែមិនទាន់គិតគូរកដៃគូថ្មីក្រោយ លោកចែកផ្លូវជាមួយអតីតភរិយាជាកូនអ្នកមានច្រើនឆ្នាំ។កន្លងមកពិធីកររូបនេះធ្លាប់លើកឡើងថាមូលហេតុលោកនៅតែស្ពាយងារជាពោះម៉ាយដូច្នេះដោយសារចង់នៅមើលថែក្មួយៗដែលនៅតូចៗ តែក៏បានត្អូញត្អែរថារស់នៅម្នាក់ ឯងពិបាកណាស់ ជាពិសេសពេលចាស់ទៅតែម្តង។ ក្រៅពីពិធីករលោក អ៊ឹង រដ្ឋា ក៏បានចូលរួមសម្តែងរឿងបែបកំប្លែងដោយភាគច្រើនលោកសម្តែងជាតួ ស្រី បានយ៉ាងស័ក្តិសម៕