សិល្បៈ
តាគល់ពិធីការិនី កែវ ចាន់និមល បានបង្ហាញខ្លួនជាលើកដំបូងក្រោយសម្រាលកូនទីពីរបានប្រមាណ ៥ សប្តាហ៍នៅក្នុងកម្មវិធីទាយភេទកូនរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត កាលពីថ្ងៃទី ២៧យប់មិញនេះ។ បង្ហាញវត្តមានរបស់ កែវ ចាន់និមល បានធ្វើឱ្យមិត្តភក្តិរួម អាជីពលាន់មាត់គ្រប់គ្នាក្រោយឃើញថនាងតុបតែងខ្លួនឡើងខ្ញង់ជះសម្រស់មិនចាញ់ក្រមុំៗ ឡើយ។
ហាក់មានសំណាងជាងស្ត្រីមួយចំនួនព្រោះក្រោយសម្រាលកូនរូច កែវ ចាន់និមល នូវតែរក្សា បានរូបរាងស្រឡូនស្អាត ជាពិសេសក្បាលពោះរាបស្មើតែម្តងដែលកាន់តែធ្វើឱ្យពិធីការិនី ប្រចាំផលិតកម្មហង្សមាសរូបនេះជឿជាក់នៅក្នុងការបង្អួតសម្រស់របស់ខ្លួនក្រោយទើបសម្រាលកូនរួច។
ជាក់ស្តែងគ្រាន់តែចេញខែកូនប្រុសទីពីរភ្លាម កែវ ចាន់និមល បានចេញ ដើរ កម្សាន្តនៅតាមតំបន់នានា ហើយកាលពីថ្ងៃទី ២៧ យប់មិញនេះនាង និងកូនស្រីបានចូលរួម នៅក្នុងកម្មវិធីទាយភេទកូនក្នុងផ្ទៃរបស់តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត ។
ការបង្ហាញខ្លួនរបស់អ្នកម្តាយកូនពីរូបនេះបានធ្វើឱ្យមិត្តភក្តិជាអ្នកចូលរួមមានការចាប់អារម្មណ៍ក្រោយឃើញ កែវ ចាន់និមល បានស្លៀករ៉ូបខើចខ្លីចេញរាងឡើងស្លីមស្អាតស្ទើរមិនដឹងថា នាងនៅខ្ចីខែឡើយ ។ កន្លងមកគេកម្រឃើញ កែវ ចាន់និមល លេងស្ទីលបែបសិចស៊ី បែប នេះណាស់។មានការសរសើរពីសំណាក់មិត្តភក្តិស្ទើរគ្រប់គ្នាក្រោយឃើញការតុបតែងខ្លួន យ៉ាងទាក់ទាញរបស់ពិធីការិនី កែវ ចាន់និមល នៅយប់មិញនេះ។
ទោះជាមានសុខភាពមាំមួន និងមានរូបសម្រស់ស្រស់ស្អាតពោរពេញទៅដោយការជឿជាក់ក្តី តែ កែវ ចាន់និមល មិនទាន់បញ្ជាក់ពីពេលវេលានៅក្នុងការវិលត្រឡប់ចូលកាន់ក្បាលមេក្រូវិញឡើយ៕