
សង្គម
ថ្មីៗនេះអតីតតារាសម្តែងរូបស្រស់ សូ លីហ្សា បានបង្ហាញវីឡាធំស្កឹមស្កៃដែលជាកាដូរបស់ ស្វាមីជូនកាលពីពេលថ្មីៗនេះ។ដ្បិតមិនទាន់សាងសង់រួច តែវីឡារបស់អតីតតារាសម្តែងរូប ស្រស់ម្នាក់នេះពិតជាធំស្កឹមស្កៃគួរឱ្យចង់រស់នៅតែម្តង ។
សូ លីហ្សា គឺជាអតីតតារាសម្តែងដែលមានសំណាងម្នាក់ក្នុងចំណោមសិល្បការិនីមួយចំនួន ជាក់ស្តែងសព្វថ្ងៃអ្នកនាងរស់នៅក្នុងជីវភាពឡូយឆាយមិនចាញ់អភិជននោះទេ។តួយ៉ាងថ្មីៗនេះ សូ លីហ្សា បានបើកបង្ហាញផ្ទះវីឡាតម្លៃជិតមួយលានដុល្លារដែលជាកាដូរបស់ស្វាមី ជូនឃើញហើយពិតជាស្កឹមស្កៃជាខ្លាំង ។
មានការលើកឡើងថាមិនទាន់រួចរាល់ផង ឃើញ ស្អាតបែបនេះហើយទម្រាំសាងសង់រួចទៀតមិនដឹងស្រស់ស្អាតកម្រិតណាទេ ។ មិនមានអ្វី ចម្លែកទេព្រោះជាញយដង សូ លីហ្សា តែងបង្ហាញពីកាដូរបស់ស្វាមីជូនជាបន្តបន្ទាប់ដែល មានដូចជារថយន្តតម្លៃ ៣០ម៉ឺនដុល្លារ និងគ្រឿងពេជ្រជាច្រើនឈុត ឃើញហើយពិតជាលាន់ មាត់សរសើរពីសំណាងរបស់អ្នកនាងជាខ្លាំង ។
មិនត្រឹមទទួលបានសម្ភារៈដ៏មានតម្លៃពីស្វាមីប៉ុណ្ណោះទេ សូ លីហ្សា ទទួលបានការស្រឡាញ់ និងថ្នាក់ថ្នមពីសំណាក់ស្វាមីថែមទៀតផង ។បើតាមប្រភពដែលស្និទ្ធជាមួយអតីតតារាសម្តែង កូនពីររូបនេះបានឱ្យដឹងថារឿងអ្វីស្វាមីមិនស្រឡាញ់ខ្លាំងបើ សូ លីហ្សា ជាមេផ្ទះដែលពូកែ ទាំងការមើលថែទាំកូនៗនិងវិជ្ជាមេផ្ទះជាពិសេសធ្វើម្ហូបអាហារតែម្តង ។
អ្វីដែលចាប់អារម្មណ៍ ផ្តាច់ខ្លួនពីសិល្បៈរាប់ឆ្នាំ តែសម្រស់និងការរៀបចំខ្លួនរបស់ សូ លីហ្សា នៅតែស្រស់ស្អាត និងទាក់ភ្នែកជាខ្លាំងដែលធ្វើឱ្យមហាជនដែលធ្លាប់គាំទ្ររូបអ្នកនាងលាន់មាត់ថា សូ លីហ្សា ស្រស់ផូរផង់ជាងកាលពីនៅប្រឡូកក្នុងសិល្បៈទៅទៀត៕












