សិល្បៈ
តាគល់សំងំៗតារាសម្តែងមុខមានមន្តស្នេហ៍ លី ឌីណា ត្រៀមដឹកដៃគូស្នេហ៍ចូលរោង ការនៅក្នុងថ្ងៃទី ០៣ស្អែកនេះនៅអាគារឌឺព្រីមៀសែនសុខក្រោយពីបានស្វែង យល់ចិត្តថ្លើមគ្នាប្រមាណជា ៧ឆ្នាំ។
មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះកន្លងមកតារាសម្តែង លី ឌីណា មិនដែល បង្ហាញមុខគូស្នេហ៍ជាចំហនៅតាមបណ្តាញសង្គមឡើយ ប៉ុន្តែស្ងាត់ៗតារាស្រី រូបនេះដឹកដៃគូស្នេហ៍ចូលរោងការធ្វើព្រងើយ ។ ជាមួយនឹងការចូលរួមត្រេកអរ ពីសំណាក់មិត្តភក្តិក៏មានការបង្ហើបពីអត្តសញ្ញាណអនាគតស្វាមី លី ឌីណា ខ្លះៗថាលោកជាមន្ត្រីរាជការដែលមានវ័យប្រមាណជាង ៤០ឆ្នាំ ។
តាមរយៈ រូបភាព Pre Wedding លី ឌីណា និងគូស្នេហ៍ពិតជាស័ក្តិសមគ្នាតែម្តង។ បើតាមគម្រោងពិធីរៀបមង្គលការរបស់តារាសម្តែង លី ឌីណា មានភាពអធិក អធមគួរសមព្រោះទាំងរូបនាងនិងអនាគតស្វាមីសុទ្ធតែជាអ្នកមានមុខមាត់នៅក្នុងសង្គម។
ពិធីមង្គលនេះក៏មានការចូលរួមពីសំណាក់មិត្តភក្តិក្នុងនិងក្រៅ សិល្បៈជាច្រើន ។មិនទាន់មានការបញ្ជាក់ថាក្រោយមានស្វាមី ស្រីស្អាតរូបនេះ នៅតែបន្តការងារសម្តែងឬបែបណាខណៈសព្វថ្ងៃនាងក៏មានមុខរបរបន្ទាប់ បន្សំនៅក្នុងដៃផងដែរ៕