
សង្គម
បន្ទាប់ពីបានឮដំណឹង និងបានឃេីញការផ្សព្វផ្សាយរបស់សារព័ត៌មានរបស់កម្ពុជា យើងពីការដែលមានឧកញ៉ាហ៊ានចំណាយទ្រព្យសម្បត្តិមហាសាលដោយ និយាយថាបេីមានកីឡាករគុនខ្មែរ Kun Khmer ណាម្នាក់ វា.យឈ្នះ នឹងឱ្យ ផ្ទះ វីឡា លុយ ឡាន នោះពេលនេះប៊ូខាវបានផុសក្នុងបណ្ដាញសង្គមតបវិញហើយ។
ដូចដែលលោកអ្នកបានជ្រាបថ្មីៗនេះ កីឡាករប៊ូខាវ បានប្រកាសនៅសន្និសិទ្ធកាសែតប្រទេសថៃ ថា៖ «រឿងកម្ពុជាដាក់គុនខ្មែរ នៅស៊ីហ្គេមជាសិទ្ធិរបស់គេ យើងមិនអាចនិយាយបានទេ ហើយគុនខ្មែរ គឺត្រឹមតែលំដាប់អាស៊ាន យើងកុំទៅខ្វល់អី ។ យើងត្រូវនិយាយដល់ក្នុងព្រឹត្តិការណ៍អូឡាំពិក ព្រោះរបស់ថៃយើង Original “ លេខ ១ ” ទៅហើយ គ្មានប្រទេសណាប្រៀបផ្ទឹមបាននោះទេ ។ ហើយចុងក្រោយគេនិយាយថា ទៀតថា មុខមាត់គេស្អាតបាតប៉ុណ្ណឹងដែរ មានអីសមនឹងទៅជាអ្នកប្រដាល់ខ្មែរ គេគឺជាកីឡាករថៃសុទ្ធសាធតែម្ដង»។
បន្ទាប់ពីបានឮនូវសម្ដីនេះ ឧកញ៉ា ស្រី ចាន់ថន បានលើកឡើងថា៖ «ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវា.យប៊ូខៅឈ្នះ អោយវិឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង I love Cambodia » ។
ការប្រកាសរបស់លោកឧកញ៉ា ស្រី ចាន់ថន បានធ្វើឱ្យបងប្អូនមានការចែករំលែកជាច្រើន រហូតដល់សារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតផងដែរ ក្នុងក្នុងក៏ល្បីដល់សារព័ត៌មានថៃចុះផ្សាយទៀតផង ដែលដំណឹងនេះបានទៅដល់ កីឡាករប៊ូខាវ ហើយប៊ូខាវបោះពាក្យយ៉ាងខ្លីថា៖ «សូមមេត្តាប្រោសប្រណីផង» ជាមួយ រូបសំពះ តែមានរូបសើចពីក្រោយទៅវិញ៕






