សិល្បៈ
តាគល់រយៈពេលចុងក្រោយនេះ បន្ទាប់ពីកម្ពុជាសម្រេចយកពាក្យ «គុនខ្មែរ» មកប្រើប្រាស់ ធ្វើឱ្យមានភាពរកាំរកូសរវាងថៃ និងកម្ពុជា រហូតដល់មានពាក្យឌឺដងចេញពីកំពូលកីឡាប្រដាល់ជនជាតិកួយ ប៊ូខាវ ដែលបាននិយាយថា «មិនគួរប្រកែកគ្នាចំពោះបញ្ហានេះទេ គុនខ្មែរត្រឹមលំដាប់អាស៊ាន ចំណែកMouy Thai លំដាប់អូឡាំពិក លេខ១លើលោក»។
ក្រោយពីឃើញការលើកឡើងបែបនេះ ឧកញ៉ា ស្រី ចាន់ថន ក៏ប្រកាសថា បើខ្មែរណាវ.ាយប៊ូខាវឈ្នះ គាត់ឱ្យវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ ហើយរឿងរ៉ាវក៏បានបន្ដមកជាហូរហែ រហូតមានអ្នកជំនួញជាច្រើនផ្សេងទៀតចេញមកប្រកាសដូចគ្នាដែរ។
ដោយឡែកដំណឹងនេះក៏បានទៅដល់កីឡាករប៊ូខាវ ស្រាប់តែឃើញមានការបង្ហោះចេញលើកឡើងវិញជាការឆ្លើយតបវិញថា កាលពីពេលប្រកួតជើងឯកពិភពលោក នៅលើសង្វៀនគុនខ្មែរ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ គឺខ្លួនមិនបានទទួលប្រាក់រង្វាន់ ២.២ លានបាត នៅឡើយនោះទេ។
តាមរយៈហ្វេទំព័រហ្វេបុកផ្លូវការនោះបានលើកឡើងថាថា៖«ប៊ូខាវ មិនមានបញ្ហាអ្វីជាមួយខ្មែរ ឬប្រជាជនខ្មែរទេ ប៉ុន្តែបញ្ហាគឺ ខ្ញុំសូមសំណូមពរដល់អ្នកធំក្នុងវិស័យប្រដាល់កម្ពុជា ជួយតាមដានតម្លៃប្រដាល់នៅកម្ពុជាថ្មីៗនេះផង។ កាលពីការប្រកួត Worldfight លុយចំនួន ២.២ លានបាត នៅមិនទាន់បានទូទាត់ទេ។ ដូច្នេះខ្ញុំសូមយកឱកាសនេះដើម្បីជួយអ្នក» ។
ជុំវិញទៅនឹងរឿងនេះ អ្នកលេងហ្វេបុកមួយបានលើកឡើថា៖«កម្មវិធីហ្នឹង CEO ជាថៃ មិនត្រឹមតែជំពាក់លុយគួយម្នាក់ហ្នឹងទេ នៅជំពាក់ខ្មែរយើងថ្លៃរៀបចំឆាកប្រគួត និងផ្សេងៗទៀតមិនទាន់សង យើងគ្រាន់តែធ្វើជាម្ចាស់ផ្ទះ និងការផ្សាយទេចំពោះការចំណាយលើតម្លៃខ្លួនកីឡាករ ខាងថៃជាអ្នកចាត់ចែង ហើយកម្មវិធីហ្នឹងក៏ក្ស័..យធ.ន់បាត់យូរដែរហើយ»៕