
សង្គម
ក្នុងឈុតកូនក្រមុំតារាសម្តែង លី ឌីណា ពិតជាស្រស់ស្អាតជាខ្លាំងនៅក្នុងថ្ងៃ មង្គលថ្ងៃទី០៣ នេះនៅមជ្ឈមណ្ឌលឌឺព្រីមៀសែនសុខ។ សម្រាប់ពិធីពេលព្រឹក របស់តារាសម្តែង លី ឌីណា ពុំសូវមានវត្តមានអ្នកសិល្បៈចូលរួមប៉ុន្មានឡើយ ។
បើតាមការបង្ហើបប្រាប់ពីសំណាក់មិត្តភក្តិក្នុងសិល្បៈបានឱ្យដឹងថាស្វាមីរបស់ លី ឌីណា ជាមេធាវីហើយបើទោះលោកមិនមែនជាអ្នកសិល្បៈ តែអ្នកកំដរកូន កំលោះសុទ្ធសឹងជាអ្នកសិល្បៈដែលមានដូចជាលោក ប៉ែន ភ័ក្រ្តសុធារិទ្ធ និង លោក ឆឹម សក្កដា ជាដើម ។
អ្វីដែលកត់សម្គាល់ក្នុងឈុតកូនក្រមុំ បែបបុរាណ លី ឌីណា ពិតជាស្រស់ស្អាតជាខ្លាំងនៅក្នុងថ្ងៃពិសេសរបស់ខ្លួន។ បើក្រឡេក មើលទិដ្ឋភាពនៅក្នុងពិធីរៀបមង្គលការរបស់តារាសម្តែងរូបនេះគេសង្កេតឃើញថាមានតុបតែងលំអរទៅដោយផ្កាយ៉ាងស្រស់ស្អាត។
អ្នកសិល្បៈដែលចូលរួមនៅក្នុងពិធីមង្គលការ លី ឌីណា បានឱ្យដឹងថាសម្រាប់ ពិធីពេលល្ងាចមានការចូលរួមពីសំណាក់អ្នកសិល្បៈនិងអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើនដែលតាមដឹងមិនតិចជាង ១០០តុឡើយ ។ មិនទាន់មានការ បង្ហើបថាក្រោយរៀបការរួចគូស្វាមីភរិយាថ្មីថ្មោងរូបនេះនឹងចេញទៅកម្សាន្តក្រេកទឹកឃ្មុំនៅទីណាឡើយ៕











