
សង្គម
ដ្បិតមមាញឹកនៅក្នុងអាជីពចម្រៀងខ្លាំងក៏ដោយតែកំពូលតារាចម្រៀងរ៉េបដ៏ល្បីលោក វណ្ណដា នៅតែឈ្លៀតពេលភ្ជាប់ខ្លួនជាមួយព្រះពុទ្ធសាសនាដោយចំណាយពេលទៅស្តាបឱវាទព្រះ សង្ឃថែមទៀត ។
ថ្មីៗនេះគេបបានឃើញតារាចម្រៀងវ័យក្មេងដែលកំពុងមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេស និងបណ្តារប្រទេសជិតខាងលោក វណ្ណដា បានបង្ហាញវត្តមាននៅក្នុងវត្តនិគ្រោធវ័នគល់ ទទឹងជាមួយតារាចម្រៀងកូនកាត់អាមេរិក ឡូរ៉ា ម៉ម ។ ក្នុងនោះព្រះតេជគុណ គូ សុភាព បានសង្ឃដីកាថាតារាចម្រៀង វណ្ណដា ទៅទីនោះដើម្បីទស្សនានិងស្ដាប់ឱវាទនៅវត្តនិគ្រោធ វ័នគល់ទទឹង។
កាយវិការរបស់តារាចម្រៀងវ័យក្មេងរូបនេះកាន់តែធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងហើយក៏មានហ្វេន ហ្វេនខ្លះ លើកឡើងថាតារាចម្រៀង វណ្ណដា អាចនឹងមានបទ ចម្រៀងដែលទាក់ទងនឹងព្រះពុទ្ធសាសនាជាមិនខាន ។
វណ្ណដា ត្រូវបានគេចាត់ទុកជាតារាចម្រៀងរ៉េបវ័យក្មេងដែលកំពុងឡើងកូដខ្ពស់ទាំងទីផ្សារបទ ចម្រៀងរ៉េប និងផ្សព្វផ្សាយពាណិជ្ជកម្មដោយលោកក្តោបបានតំណែងជា BA របស់ផលិតផល ធំៗជាច្រើនក្នុងតម្លៃខ្ពស់កប់ពពករហូតមានការផ្តល់រហស្សនាមថ្មីដល់រូបលោកថា«ស្តេចពាណិជ្ជកម្ម»ទៀតផង ៕










