
សិល្បៈ
បន្ទាប់ពីកីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្ដួ..លគូប្រកួតឱ្យស..ន្ល.ប់ត្រឹមទឹកទី ១ យកឈ្នះកីឡាករអង់គ្លេស Thomas Carpenter នៅសង្វៀន Thai Fight តាមរយៈការប្រើជ.ង្គង់ដ៏មុ.តស្រួ.ចផ្តួលគូប្រកួតឱ្យស..ន្ល..ប់ង នាំកិត្តិយស ជូនជាតិបែបនេះ ពេលនេះបានមកនាំយកខ្សែក្រវ៉ាត់មកដល់មាតុប្រទេសវិញហើយ។
មានការចូលរួមទៅទទួលកីឡាកររូបនេះយ៉ាងច្រើនកុះករ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាមួយគ្នានោះ ក៏មានបងប្អូនសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភដល់ព្រំ សំណាង ក្នុងនោះការរួមចំណែកពី លោកស្រី ទ្រី ដាណា គឺមិនខកនោះទេ ពោលគឺលោកស្រី ប្រកាសជួយ១០០០ដុល្លារ តាំងពីពេលមុនទៅប្រកួតម៉្លេះ។
ក្រោយពីដឹងប្រកួតឈ្នះ លោកស្រី បន្ថែម១០០០ដុល្លារជាប្រាក់លើកទឹកចិត្តទៀត ហើយនៅថ្ងៃទី ០៧ ខែកុម្ភៈ នេះ គ្រូបង្វឹកកីឡាករព្រំ សំណាង បាននាំម្ចាស់ខ្សែក្រវ៉ាត់ ថៃហ្វៃស៍រូបនេះ មកជួប ដើម្បីទទួលប្រាក់លើកទឹកចិត្ត ។ លោកស្រី ទ្រីដាណា បានឱ្យដឹងថា៖
«កីឡាករ ព្រំ សំណាង នាំខ្សែក្រវ៉ាត់ Thai Fight មកដល់ខ្មែរហើយ! នាងខ្ញុំជូនថវិកាសរុប 2000$ ជាការលើកទឹកចិត្ត សូមខំប្រឹងបន្តទៀត ព្រោះគាត់ជាកីឡាករជម្រើសជាតិ ត្រៀមស៊ីហ្គេម ត្រូវដណ្ដើមមេដាយមាសអោយបាន។ អរគុណដល់គ្រូទាំង២ ដែលបង្ហាត់គាត់បានល្អ នាងខ្ញុំលើកទឹកចិត្តពួកគាត់ទាំង២ ម្នាក់ 500$ ផងដែរ»
ក្នុងឱកាសជួបជុំគ្នានេះ ក៏មានការជជែកគ្នាយ៉ាងយូរផងដែរពីគោលបំណងនៅថ្ងៃអនាគត ដោយអតីតជាងកាត់សក់រូបនេះ ថាមិនចោលនោះទេអាជីពនេះ មិនត្រឹមតែប៉ុណ្ណោះ ព្រំសំណាង ក៏មានមហិច្ឆិតាបង្កើតក្លឹបប្រដាល់ផ្ទាល់ខ្លួនទៀតផង។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖










