សង្គម
អាម៉ាប៉ាប៉ាញ៉ូសពិតជាមិនធម្មតាក្រោយពីផ្អាកពីអាជីពជាតួល្ខោនមួយរយៈពេលនេះ ផន សុផារី បានងាកមកបើកអាជីវកម្មធំមួយដែលត្រូវគេប៉ាន់ប្រមាណថាចំណាយដើមទុនរាប់ម៉ឺនដុល្លារឃើញហើយពិតជាលាន់មាត់គ្រប់គ្នា ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាស្គាល់ ផន សុផារី ច្បាស់ណាស់ ជាពិសេសតាមរយៈការប៉ិនប្រសព្វក្នុងការចិញ្ចឹមមើលថែកូនៗគឺ អេលី និង បេឡា ដែលគេតែងឃើញតាមរយៈការចែករំលែកវីដេអូជាហូរហែរ ។ក្នុងនោះ កូនទីពីរ អេលី ក៏ទទួលបានការស្រឡាញ់ចូលចិត្តពីសំណាក់មហាជនជាច្រើន តាមរយៈមុខមាត់ដ៏គួរឱ្យក្នាញ់រួមនឹងភាពវ័យឆ្លាតរបស់ អេលី ។
ថ្មីៗនេះអ្នកគាំ ទ្រកាន់តែចាប់អារម្មណ៍ក្រោយឃើញ ផន សុផារី ជាអ្នកម្តាយរបស់ អេលី និង បេឡា បានបើកបង្ហាញជំនួញខ្នាតធំថ្មីបន្ថែមពីលើមុខរបរលក់ផលិតផលសម្រ ស់គឺហាងលក់គ្រឿងអលង្ការពេជ្រ ។
ដោយសារកូនៗទាំងពីររបស់ ផន សុផារី កំពុងទទួលបានការស្រឡាញ់ពេញ ចិត្តពីសំណាក់មហាជននោះទើបហាងពេជ្ររបស់ ផន សុផារី បានយកឈ្មោះ កូនទាំងពីររបស់ខ្លួនជាស្លាកយីហោថា«Bella Ellie Jewelry»។ ក្នុងនោះ ផន សុផារី បានប្រាប់យ៉ាងខ្លីថា នេះជាមុខរបរថ្មីរបស់កូនទាំងពីរដើម្បី ឱ្យស័ក្តិសម ទៅនឹងពាក្យថាកូនមាសកូនពេជ្រ។
ការលើកឡើងរបស់អតីតតារាកំប្លែងរូបនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្តាញសង្គមមានការត្រេកអរហើយនិយាយថា កូននៅតូចៗសោះ តែ ផន សុផារី បានបើកជំនួញទុកជាកេរ្តិ៍ឱ្យកូនៗ ទៅហើយ ពីតជាមិនធម្មតាមែន៕