សិល្បៈ
តាគល់ក្រោយសម្រេចចូលរោងជ័យជាមួយស្វាមីជាអ្នកមានឋានៈនៅក្នុងសង្គមនោះ តារាសម្តែង លី ឌីណា នៅតែបន្តប្រឡូកនៅក្នុងអាជីពសម្តែងដដែល ប៉ុន្តែ យ៉ាងណាស្វាមីរបស់អ្នកនាងបានហាមឃាត់មិនឱ្យសម្តែងក្នុងរឿងដែលមានឈុតឆាកស្នេហារោ.លរា.លដូចមុនឡើយ ។
មុននឹងបានជួបស្វាមីដែលមានទាំងរូបសម្បត្តិនិងឋានៈនៅក្នុងសង្គមនោះតារាសម្តែង លី ឌីណា ក៏ធ្លាប់ពើបប្រទះនូវព័ត៌មានស្នេហាដណ្តើមស្វាមីអតីត ពិធីការិនីម្នាក់នាពេលកន្លងមក ។ ប៉ុន្តែយ៉ាងណានេះគ្រាន់ជាអតីតកាល ប៉ុណ្ណាះព្រោះពេលនេះតារាសម្តែងរូបស្រស់ម្នាក់នេះបានជួបស្វាមីដែលជាបុរសល្អទាំងព្រមក្រោយពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាប្រមាណជា៧ឆ្នាំ។
បើតាមប្រភពដែលកៀកកិតជាមួយតារាសម្តែង លី ឌីណា បានឱ្យដឹងថាស្វាមីរបស់ តារាស្រីរូបនេះក៏មានងារជាឯកឧត្តមម្នាក់ដែរនៅក្នុងក្រសួងយុត្តិធម៌ដូច្នេះមានន័យថាអ្នកនាងក៏នឹងក្លាយជាលោកជំទាវដោយស្វ័យប្រវត្តិ។ស្វាមីរបស់ លី ឌី ណា មានឈ្មោះថា អ៊ុំ រតនា ជាទីប្រឹក្សាអមក្រសួងយុត្តិធម៌និងជាប្រធាន ការិយាល័យមេធាវី រតនា ផងដែរ ។
អ្វីដែលកត់សម្គាល់ទោះស្វាមីមានឋានៈនៅក្នុងសង្គមក្តី តែ លី ឌីណា នៅ តែបន្តការសម្តែងដដែលគ្រាន់តែស្វាមីរបស់អ្នកនាងមិនឱ្យលេងឈុតឆាក ស្នេហាបែបរោលរាលដូចមុនព្រោះមិនចង់ឱ្យប៉ះពាល់ដល់រូបលោកដែលមានមុខមាត់នៅក្នុងសង្គម។
បើតាមគម្រោងក្រោយរៀបការរួច លី ឌីណា និង ស្វាមីមានបំណងយកកូនប្រឡែងលេងភ្លាមៗមិនមានការពន្យារពេលអ្វីឡើយ ។គួរបញ្ជាក់តារាសម្តែង លី ឌីណា ជាតារាស្រីដែលមានហាងឆេងគ្រាន់បើ ពោលអ្នកនាងលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនមិនថារឿងសម័យឬបុរាណឡើយ តែភាគច្រើនអ្នកនាងកម្របានគ្រងតំណែងជាតួឯកណាស់ ៕