
សង្គម
ចុងក្រោយនេះគេសម្គាល់ឃើញថាតារាចម្រៀង ឈិន រតនៈ កាន់តែមានហាង ឆេងទីផ្សារការងារខ្ពស់ ខណៈចុងក្រោយនេះនាងទទួលបានការជ្រោមជ្រែង ខ្លាំងពីសំណាក់ម្ចាស់ផលិតកម្មទាំងការផលិតបទចម្រៀងថ្មីៗ និងការថតភាព យន្តក្នុងតំណែងជាតួឯកថែមទៀតផង ។
ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀង ឈិន រតនៈ លេចមុខលេចមាត់ ជាខ្លាំងនៅក្នុងចំណោមសិល្បករការិនីដែលចូលប្រឡូកស្របាលរូបនាង ។ ជាក់ស្តែងចុងក្រោយនេះនាងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដែលសុទ្ធសឹងជាបទដែលទទួលបានការគាំទ្រពីសំណាក់មហាជនមានទាំងបទទោល និងបទ ឆ្លើយឆ្លង។
មួយទៀតសោតពេលនេះនាងក៏បានបង្ហាញសមត្ថភាពនៅក្នុង ការសម្តែងរឿងនៅស្ថានីយទូរទស្សន៍ហង្សមាសក្នុងនាមជាតួឯកស្រីរឿង «ព្រលិត លំចង់»ជាលើកដំបូងផងដែរ។ថ្មីៗនេះបទចម្រៀងរបស់នាងក៏ត្រូវបានបញ្ចូលនៅក្នុងខែ្សភាពយន្តភាគបូរាណរឿង «ម្ចាស់កីតម្បាញ»ដែលទើបចាក់បញ្ចាំង កាលពីពេលថ្មីៗ នេះនៅស្ថានីយទូរទស្សន៍ហង្សមាស ។
មានការលើកឡើងស្ទើរគ្រប់គ្នាថាតារាចម្រៀង ឈិន រតនៈ ឡើងកូដខ្លាំងបែប នេះក្រោយនាងទទួលបានការជ្រោមជ្រែង ជាពិសេសពីសំណាក់ម្ចាស់ផលិត កម្មក្រោយពីសំឡេងរបស់នាងកំពុងទទួលបានការគាំទ្រពីសំណាក់មហាជន ជាពិសេសមិត្តយុវវ័យ ។អ្វីដែលចាប់អារម្មណ៍កាន់តែមានប្រជាបិ្រយភាពនៅ ក្នុងអាជីពសិល្បៈ ឈិន រតនៈ ត្រូវបានគេចាប់អារម្មណ៍ឃើញថានាងកាន់ តែមានការផ្លាស់ប្តូរច្រើនទាំងការរៀបចំខ្លួនទាំងសម្រស់ពោលដូចមនុស្សពីរនាក់ផ្សេងគ្នា ៕











