សិល្បៈ
តាគល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុធ្វើការសម្របសម្រួលវា..យ និងធ្វើការរុះរើរបងដែលកំពុងសាងសង់ហ៊ុំព័ទ្ធដីចំណីឆ្នេរអូរឈើទាលចេញ ហើយរបងនេះកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ត្រូវបានវា..យចេញហើយ។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុប្រាប់សារព័ត៌មានថា៖ «ពីល្ងាចមិញ យើងបានទទួលតាមការណែនាំរបស់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើរ និងណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុធ្វើការសម្របសម្រួល និងជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករដីដែលមានប័ណ្ណកម្មសិទ្ធិនៅឆ្នេរអូឈើទាល ឱ្យធ្វើការរុះរើកែលម្អរបងនៅប៉ែកខាងសមុទ្រមួយចេញ»។
ជុំវិញនឹងរឿងនេះ ប៉ុន្ដែមិនទាន់មានការចេញមកបកស្រាយពីអាជ្ញាធរនៅឡើយទេថា ការវា..យក..ម្ទេ..ចនេះ ធ្វើឡើងដោយសារតែមានការដកហូតដីចំណីឆ្នេរនេះប្រគល់មកឲ្យរដ្ឋវិញ ឬយ៉ាងណានោះទេ?
តែបើលោកអភិបាលខេត្តបញ្ជាក់ថា រដ្ឋបាលខេត្តបានធ្វើការកាយ និងរុះរបងនៅប៉ែកខាងសមុទ្រចេញមួយអន្លើសិនហើយ ចំពោះការសម្របសម្រួលយ៉ាងណាបន្តទៀតរង់ចាំនៅពេលខមុខទៀត៕