
សង្គម
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយស្ងាត់ៗបានឃើញតារាសម្តែងរូបសង្ហាលោក ប៊រី បង្ហាញរូបភាពមួយសន្លឹកនៅក្នុងStory ហ្វេសប៊ុកលោកបង្ហាញពីទិដ្ឋ ភាពនៅក្នុងពិធីភ្ជាប់ពាក្យមួយដែលមានការតុបតែងលំអរទៅដោយផ្កាយ៉ាងស្រស់ស្អាត ។ មានការសង្ស័យពីសំណាក់អ្នកគាំទ្រថារូបភាពនេះជាទិដ្ឋភាពនៅ ក្នុងពិធីភ្ជាប់ពាក្យរបស់លោក។
រូបភាពមួយសន្លឹកនោះបានបង្ហាញពីទិដ្ឋភាពនៅក្នុងពិធីភ្ជាប់ពាក្យដែលនឹងរៀបចំនៅក្នុងថ្ងៃទី ១០ នេះតែម្តង ហើយកូនកំលោះមានឈ្មោះថា សុវណ្ណ អាទិត្យ ហើយកូនស្រីមានឈ្មោះថា ស្រី សុខសំណាង ។ គេមិនទាន់ដឹងថារូប ភាពមួយសន្លឹកនេះជារូបភាពដែលលោក ប៊រី ភ្ជាប់ពាក្យមែនទែន ឬក៏ជាពិធី ភ្ជាប់ពាក្យនៅក្នុងការសម្តែងរឿងឡើយ ។
ព្រោះរហូតមកដល់ពេលនេះគេ មិន ទាន់ឃើញមានតារារូបណាបង្ហាញរូបភាពឬសកម្មភាពនៅក្នុងពិធីរបស់តារាសម្តែងរូបសង្ហានេះឡើយ ។
លោក ប៊រី ក៏ជាតារាប្រុសដែលមានរូបសម្បត្តិស្រស់សង្ហា និងពោរពេញទៅ ដោយសមត្ថភាពនៅក្នុងការសម្តែងរឿងមិនថារឿងសម័យឬបុរាណឡើយ ដោយភាគច្រើនលោកគ្រងតំណែងជាតួឯក ។ ក្រៅពីតារាសម្តែងលោក ប៊រី ក៏ជាពិធីករម្នាក់ដែរ។ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាសម្តែង រូបរាងខ្ពស់ស្រឡះម្នាក់នេះមិនដែលពើបប្រទះនូវរឿងអា.ស្រូ.វអ្វីឡើយ៕








