header ads

Sponsor

សិល្បៈ

តាគល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានការចាប់អារម្មណ៍ជាខ្លាំងស្ងាត់ៗអតីតតារាចម្រៀង ជាតិ សុច្ចកា ពពោះកូនទីពីរដែល ពេលនេះមានអាយុជិត ៦ ខែទៅហើយ ។ អ្វីដែលធ្វើឱ្យនាងរំភើបខ្លាំងបំផុតនោះគឺកូនទីពីរជា កូនប្រុសដែលសមទៅតាមបំណងរបស់នាង និងស្វាមីក៏ដូចជាសាច់ញាតិដែលចង់បានចៅ ប្រុស ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា ជាតិ សុច្ចកា បានបណ្តើរស្វាមីនិងកូនស្រីមករៀបការតាមប្រពៃណីខ្មែរ នៅ ប្រទេសកំណើតកាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅយ៉ាងអធិកអធមដោយមានការចូលរួមពី សំណាក់អ្នកសិល្បៈមួយចំនួន ។ ត្រឡប់ទៅអូស្តា្រលីវិញមិនប៉ុន្មានផង ជាតិ សុច្ចកា បាន បង្ហាញរូបភាពពោះខ្ទាតធំដោយបញ្ជាក់ថាកំពុងពពោះកូនទីពីរ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើមើលតាមរូបភាពគេ សង្កេតឃើញថាទាំង ជាតិ សុច្ចកា និងកូនក្នុងផ្ទៃមានសុខភាពមាំទាំជាធម្មតា ដែលជារឿយៗ អតីតតារាសម្តែងនិងចម្រៀងរូបនេះតែងចែករំលែករូបភាពនិងសកម្មភាពនានានៅប្រទេសអូស្រ្តាលី បង្ហាញដល់អ្នកគាំទ្រតាមបណ្តាញសង្គម ។ ក្នុងនោះក៏មានហ្វេន ហ្វេនខ្លះលាន់មាត់ ថា នៅវ័យក្មេងសោះស្ងាត់ៗ ជាតិ សុច្ចកា មានកូនពីរទៅហើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គេចាំបានថា ជាតិ សុច្ចកា គឺជាអតីតតារាចម្រៀង និងសម្តែងម្នាក់ តែនាងកាន់តែមានប្រជា ប្រិយភាពក្រោយបានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីX-Factor របស់ទូរទស្សន៍ហង្ស មាសបើទោះមិនបានជាប់ជ័យលាភីក្តី ។ អ្វីដែលចាប់អារម្មណ៍នៅក្នុងឆ្នាំ ២០១៩ ជាតិ សុច្ចកា ក៏មានឱកាសបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាលើកដំបូងហើយក៏ជាឱកាសដែលនាងបានជួបស្វាមីនៅទីនោះក្នុងកំឡុងពេលជាប់គាំងដោយសារជំងឹកូវីដរយៈពេលជាយូរខែ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាតិ សុច្ចកា បានសម្រេចរួមរស់ជាមួយស្វាមីរហូតមានកូនស្រីមួយជាចំណងដៃទើបនាំមក រៀបការនៅស្រុកខ្មែរក៏ដូចជាណែនាំឱ្យឪពុកម្តាយនិងក្រុមគ្រួសារបានស្គាល់។ក្រៅពីបំពេញតួនាទីជាមេផ្ទះសព្វថ្ងៃ ជាតិ សុច្ចកា បានបញ្ចប់អាជីពសិល្បៈហើយ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post