សង្គម
អាម៉ាប៉ាប៉ាញ៉ូសចូលឆ្នាំ ២០២៣ ភ្លាមតារាចម្រៀង ញឹម ចាន់ថន ហាក់មានយីអ៊ុនឡើងក្រឺតៗពោលនាងចាប់ ផ្តើមជាមួយអាជីវកម្មខ្នាតធំដោយចំណាយដើមទុនដល់ទៅកន្លះលានដុល្លារឯណោះ ។ មួយ វិញទៀតថ្មីៗនេះ ញឹម ចាន់ថន ក៏ទើបក្តោបបានតំណែងជា BA ឱ្យផលិតផលរក្សាសម្រស់ មួយផងដែរ ។
ដ្បិតចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំ ប៉ុន្តែតារាចម្រៀង ញឹម ចាន់ថន កម្រនឹងបង្ហាញភាព ហាយសូរដូចមិត្តរួមទ្រនំដែលចូលប្រឡូកដំណាលនាងណាស់ ។ ប៉ុន្តែថ្មីៗនេះតារាវ័យ ៤៣ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងដោយពេលនេះអ្នកនាងបានក្លាយជាម្ចាស់អាជីវកម្មធំមួយដែលមិនធ្លាប់មានអ្នកសិល្បៈបើកនៅឡើយទេ ។
ក្នុងនោះ ញឹម ចាន់ថន បានបើកភោជនីយដ្ឋាននៅលើកប៉ាល់ធំមួយដែលក្នុងនោះមានទាំងផ្ទះសំណាក់ ថែមទៀតដែលមានទីតាំងនៅម្តុំកោះពេជ្រ។សម្រាប់ការចាយទុននៅក្នុងការបើករបរមួយនេះ គឺត្រូវចំណាយរហូតដល់៥០ម៉ឺនដុល្លារឯណោះ តែយ៉ាងណា ញឹម ចាន់ថន បានបញ្ជាក់ថា មិនមែនជាទីកន្លែងផ្ទាល់របស់នាងឡើយគឺជួលពីម្តាយមីងដោយសារគាត់មានវ័យចំណាស់ ឈប់ប្រកបរបរមួយនេះ។
អ្វីដែលកត់សម្គាល់បើទោះបីមិនទាន់បានសម្ពោធជាផ្លូវការក្តី តែគេសង្កេតឃើញជំនួញរបស់ ញឹម ចាន់ថន ទទួលបានការគាំទ្រពីសំណាក់តារាល្បីៗច្មីចាស់ជាច្រើនរូបជាហូរហែរដោយ ម្នាក់ៗលាន់មាត់សរសើរដល់ ញឹម ចាន់ថន ដែលចេះនឹកឃើញរបរមួយនេះឃើញថាមាន ទីផ្សារគួរសម ។
មួយវិញទៀតទើបក្លាយជាម្ចាស់ជំនួញថ្មីមួយមិនប៉ុន្មានផងពេលនេះ ញឹម ចាន់ថន ក៏ក្តោបបានតំណែងជា BA ឱ្យហាងកែសម្ជស្សមួយជាលើកដំបូងថែមទៀត ។ មាន ការលើកឡើងពីសំណាក់អ្នកគាំទ្រថាឆ្នាំ ២០២៣ ជាឆ្នាំហេងរបស់ ញឹម ចាន់ថន ខណៈ ពេលនេះរឿងភាគទូរទស្សន៍ហង្សមាស«ម្ចាស់កីតម្បាញ»ដែលនាងសម្តែងក៏កំពុងចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ថែមទៀតផង ៕