សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈបានកន្លងផុតទៅគេសង្កេតឃើញសិល្ប ការិនីជាច្រើនបានបង្ហាញពីវត្ថុអនុស្សាវរីយ៍មានតម្លៃ ជាពិសេសបាច់ផ្កាកុលាប ដែលទទួលបានពីមនុស្សជាទីស្រឡាញ់គូស្នេហ៍ជាដើម ។ ងាកមកតារា ចម្រៀងវ័យក្មេង រ៉េត ស៊ូហ្សាណា ឯណេះបានបង្ហាញនូវបាច់ផ្កាកុលាបយ៉ាង ស្រស់ស្អាតចំនួន៩៩ទងដែលទទួលបាននូវក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ ម្សិលមិញនេះ ។ ប៉ុន្តែយ៉ាងណាស្រីស្រស់រូបនេះមិនទាន់បង្ហាញមុខម្ចាស់បាច់ ផ្កានោះទេ។
ជាមួយនឹងទឹកមុខស្រស់ស្រាយកាន់បាច់ផ្កាកូលាបក្រហមស្រស់ចំនួន ៩៩ ទង តារាចម្រៀងប្រចាំផលិតកម្មហង្សមាស រ៉េត ស៊ូហ្សាណា បានបង្ហាញអារម្មណ៍ រីករាយក្រោយទទួលបានការSurprise នៅក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ពីមនុស្ស ពិសេសបែបនេះ។ រ៉េត ស៊ូហ្សាណា បាននិយាយខ្លីថា«អរគុណម្ចាស់ផ្កាសម្រាប់ ៩៩ទង»។នេះជាលើកដំបូងដែល រ៉េត ស៊ូហ្សាណា បានបង្ហាញបាច់ផ្កាដ៏ស្រស់ ស្អាតដែលនាងបានទទួលនូវក្នុងថ្ងៃទី ១៤កុម្ភៈនេះ ។
ទោះមិនបង្ហើបពីអត្ត សញ្ញាណម្ចាស់បាច់ផ្កាក៏មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា មនុស្ស សំខាន់ដែលជាម្ចាស់ផ្កាកុលាបក្រហម៩៩ទងនេះគ្មាននរណាក្រៅពីកូនប្រុសទីពីររបស់ឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្តិ មុនីនាគ ឡើយ ។
ដូចដឹងស្រាប់ហើយថាចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំតារាចម្រៀងរូបស្រស់ រ៉េត ស៊ូហ្សាណា កម្រមានទំនាក់ទំនងស្និទ្ធស្នាលជាមួយបុរសណាម្នាក់ឡើយ ។ភាគច្រើននាងទៅណាមកណាដោយមានវត្តមានអ្នកម្តាយនិងបងស្រីប៉ុណ្ណាះ ប៉ុន្តែចុងក្រោយនេះគេចាប់អារម្មណ៍ឃើញ រ៉េត ស៊ូហ្សាណា ហាក់បង្ហាញភាព ស្និទ្ធស្នាលជាមួយកូនប្រុសទីពីររបស់តារាចម្រៀង ព្រាប សុវត្ថិ គឺកំលោះសង្ហា សុវត្ថិ មុនីនាគ ។
លើសពីនេះទៀតគ្រួសាររបស់ពួកគេទាំងពីរក៏មានភាព ជិតដិតជាមួយគ្នាដែលកន្លងមក រ៉េត ស៊ូហ្សាណា និងអ្នកម្តាយបានបង្ហាញ មុខក្នុងកម្មវិធីមួយចំនួនរបស់តារាចម្រៀង ព្រាប សុវត្ថិ ទៀតផង ។
ជាមួយនឹងការត្រេកអរអ្នកគាំទ្រជាច្រើនចង់ឱ្យទំនាក់ទំនងតារាចម្រៀងវ័យ ក្មេងទាំងពីរបើកចំហដូចគូស្នេហ៍ដទៃហើយក៏មាន ហ្វេន ហ្វេនខ្លះសរសើរពី ភាពស័ក្តិសមរបស់ពួកគេទៀតផង៕