សិល្បៈ
តាគល់ទិវាក្ដីស្រលាញ់ ១៤កុម្ភៈ ម្សិលមិញបងប្អូនយើងបានសម្ដែងក្ដីស្រលាញ់ជូនគ្នាទៅវិញទៅមក ហើយចែករំលែកឱ្យដឹងតាមរយៈបណ្ដាញសង្គមរបស់ខ្លួន ក្នុងនោះមានការចាប់អារម្មណ៍ជាខ្លាំងទៅលើគូស្នេហ៍មួយគូ ដែលប្លែកខ្លាំង ទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏នៅតែអាចបង្ហាញក្ដីស្រលាញ់ទៅកាន់គូស្នេហ៍បានដដែរ។
បើយោងតាមទំព័រហ្វេបុកមួយដែលមានឈ្មោះថា «ជា ចន្ទ័សុភារត្ន័» បុរសជាស្វាមីបានឱ្យដឹងថា៖ «ដល់គោលដៅសម្រាប់ថ្ងៃទី១៤ កុម្ភៈ ២០២៣ ជូនម៉ាក់តាន់តាន់» ដែលបង្ហាញឱ្យឃើញ ទោះបីមានឧបសគ្គ ត្រូវរ.ថ.យន្តធ្លា..ក់ផ្លូ.វយ៉ាងណាក៏ដោយ ក៏មិនភ្លេចសម្ដែងក្ដីស្រលាញ់ជូនភរិយាដែរ។
ដោយឡែកសម្រាប់ភរិយាវិញ បានលើកឡើងទាំងមិនទាន់ដឹងរឿងថា៖ «មិនត្រឹមអត់ផ្កា អត់កាដូទេ វាបាត់ទាំងប្តីទៀត ស្អែកឃុំ ខលលីងហេីយ» តែក្រោយមកទៀតក្រោយពីដឹងរឿងស្វាមី ក៏លើកឡើងវិញថា៖
«បាត់ម៉ាព្រឹកទល់ល្ងាច អ្នកណាមិនខឹ.ង ដំបូងខឹ.ង លឺដំណឹងភ័យ ពេលដឹងថាសុវត្តិភាពសេីច តែលូវដល់វគ្គអាណិតពូម្ចាស់ឡានម្តង » «ប៉ាវាថាអត់បាន prank ទេណាម៉ាក់វាពិតពិត ដំបូងខឹ.ង ពេលបានដំណឹងភ័យ ពេលដឹងថាសុវត្តិភាពរំភេីប តែលូវដល់វគ្គអាណិតម្ចាស់ឡានវិញ Thank you papa តាន់តាន់»
ដោយសារតែដឹងថាម្ចាស់រថយន្តមិនមានបញ្ហាអ្វី ធ្វើឱ្យមិត្តភក្ដិមានការសប្បាយរីករាយផងដែរ ក្នុងនោះបានលើកឡើងថា៖ «ឡា.នធ្លា.ក់.ទឹ.កសិ.នទៅសំខាន់ផ្កាប្រពន្ធត្រូវតែនៅស្អាត មនុស្សប្រុសបែបនេះមានប៉ុន្មាននាក់ទៀត OmOm OiOi» «លិ.ចឡានលិ.ចចុះ កុំឲ្យតែលិ.ចផ្កាបស់ប្រពន្ធ»...ជាដើម៕