សិល្បៈ
តាគល់ទីបំផុត ថ្ងៃដែលប៉ាប៉ា ជីដេវីដ និងម៉ាក់ម៉ាក់ បូព្រឹក្ស រង់ចាំ ក៏ដូចជាអ្នកគាំទ្រតាមដាន និងចង់ឃើញមុខកូនប្រុសរបស់អ្នកទាំងពីរ ពេលនេះបានឃើញហើយ គឺគួរឱ្យខ្នាញ់ និងស្រលាញ់ខ្លាំងណាស់ បន្ទាប់ពីពពោះជាច្រើនខែកន្លងមកនេះ។
ដំណឹងដ៏រំភើបនេះត្រូវបានលោក ជី ដេវីដ បានឱ្យដឹងនៅល្ងាចថ្ងៃ ១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។ ជាមួយនឹងរូបប៉ុន្មានសន្លឹក និងសំណេរថា៖ «ស្វាគមន៍កូនប៉ាៗមកកាន់ពិភពលោក កូន Dinosaur ជំរាបសួរអ៊ុំពូមីង លោកតាលោកយាយ សូមផ្តល់ក្តីស្រលាញ់អោយអូនផង អូនឈ្មោះ : ទេព បញ្ចវរាប ហៅក្រៅ ( Albert ) អូនសុខភាពល្អនឹងសង្ហាដូចប៉ាៗអូន ហេីយម៉ាក់ផ្តាំថា M/V ( Goddess ) កាលអូននៅក្នុងពោះនឹងPost នៅថ្ងៃស្អែកម៉ោង ៧យប់ នៅ Page ម៉ាក់ៗៗ»
ក្រោយពីបានឃើញ ទេព បញ្ចវរាប មហាជនអ្នកគាំទ្រ តារាពីរដួងនេះ បានសម្ដែងការត្រេកអរ សាទរ ព្រមទាំងចែករំលែកយ៉ាងព្រោងព្រាត ក្នុងនោះសូម្បីតែលោកគ្រូ ម៉ិច សីហា ក៏បានលើកឡើងថា៖ «កូនកើតមកពីឋានទេវតា កូនកើតមកដើម្បីចំ.បាំ.ង ច្បាំ.ងឈ្នះគ្រប់ជាន់គ្រប់ឋាន ល្បីពេញមហានគរ នាំយកមុខមាត់ជាតិទ្បើងពិភពលោកកោតក្រែង សិល្បៈពិតបន្តវេន កម្ពុជាសង្ឃឹមលើអ្នកហើយ។ Congratulations idol» តោះទៅមើលទាំងអស់គ្នាថា ទេព បញ្ចវរាប មុខមាត់គាត់ដូច ប៉ាប៉ា ឬម៉ាក់ម៉ាក់?