header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

មហាជនជាពិសេសមិត្តភក្តិ និងអ្នកគាំទ្របានសម្តែងការអបអរគ្រប់គ្នាក្រោយបានឃើញ ទេព​ បូព្រឹក្ស សម្រាលកូនដំបូងដោយសុវត្ថិភាពនិងមានសុខភាពល្អ ។ មួយវិញទៀតកូន ប្រុសក៏មានមុខមាត់គួរឱ្យស្រឡាញ់ថែមទៀតផង ប៉ុន្តែក៏មានការងឿងឆ្ងល់ក្រោយបាន ឃើញកូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រុសរបស់តារាចម្រៀងទាំងពីរបែរជាប្រើនាមត្រកូលតាមម្តាយ ទេព បូព្រឹក្ស ទៅវិញ ។

ក្រោយពីទន្ទឹងអស់រយៈពេលជាង ៩ ខែពេលនេះគូស្នេហ៍តារាចម្រៀងមួយគូនេះក៏បាន ឃើញមុខកូនប្រុសខ្លួនដូចបំណងដែលលោក ជី ដេវីត បានចែករំលែករូបភាពទទួលបាន សមាជិកថ្មីនេះតាមបណ្តាញសង្គម ។ កូនប្រុសរបស់ តារាចម្រៀង ទេព បូព្រឹក្ស និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជី ដេវីត មានឈ្មោះបែបខ្មែរយ៉ាងពីរោះថា ទេព បញ្ចវរាប ហៅក្រៅ ( Albert )។

ជាមួយ នឹងការត្រេកអរចំពោះការទទួលសមាជិកថ្មីរបស់លោក ជី ដេវីត និង ទេព បូព្រឹក្ស ពីសំណាក់មិត្តភក្តិ និងមហាជនជាច្រើននោះក៏មានការងឿងឆ្ងល់ថា ហេតុអ្វីកូនប្រុសរបស់ ជី ដេវីត បែរជាប្រើនាមត្រកូលរបស់ ទេព បូព្រឹក្ស ជាម្តាយទៅវិញ ព្រោះភាគច្រើនកូន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវប្រើនាមត្រកូលខាងឪពុក ។ ក្នុងនោះក៏មានអ្នកខ្លះបានលើកឡើងថា បញ្ចវរាប ជា ឈ្មោះបែបបាលីដូច្នេះស័ក្តិសមក្នុងការប្រើនាមត្រកូល ទេព ច្រើនជាង។

បើទោះមានការងឿងឆ្ងល់ពីមូលហេតុដែលកូនប្រុសដំបូងរបស់តារាចម្រៀងរ៉េប ជី ដេវីត  ប្រើប្រាស់ត្រកូល ទេព បូព្រឹក្ស ជាម្តាយក្តី តែគេមិនទាន់ឃើញមានការចេញបកស្រាយពី អ្នកទាំងពីរនៅឡើយទេ ។គេចាំបានថា ទេព បូព្រឹក្ស ធ្លាប់និយាយប្រាប់ថានាងចង់បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រឿងខ្លះជារឿងឯកជននៅក្នុងគ្រួសារ។

ដោយឡែកនៅក្នុងថ្ងៃទី ១៧នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ MVបទចម្រៀង ដែលមានចំណងជើងថា(Goddess )ក៏នឹងចេញជាផ្លូវការជូនដល់ហ្វេន ហ្វេន នៅវេលា ម៉ោង ៧យប់នេះទៀតផង  ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post