header ads

Sponsor

សិល្បៈ

តាគល់

តារាចម្រៀង ទៀង មុំសុធាវី បានសម្រាលកូនទីពីរដោយសុវត្ថិភាព នៅមុននេះបន្តិចដែល អ្នកនាងបានប្រាប់ថាកូនទីពីរនេះជាកូនប្រុស។អ្វីដែលគួរឱ្យកត់សម្គាល់កូនរបស់តារាចម្រៀង ទៀង មុំសុធាវី មានមុខមាត់គួរឱ្យស្រឡាញ់និងមានសុខភាពល្អផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។  

មិនខុសពីតារាចម្រៀង ទេព បូព្រឹក្ស ប៉ុន្មានឡើយ តារាចម្រៀង ទៀង មុំសុធាវី ដែលសព្វថ្ងៃ មានងារជាជំទាវនោះបានជ្រើសយកការសម្រាលកូននៅក្នុងស្រុកហើយពេលនេះអ្នកនាងក៏ សម្រាលកូនទីពីរដោយជោគជ័យ ។  ទៀង មុំសុធាវី បានបង្ហាញរូបភាពកូនប្រុស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដ៏គួរឱ្យ ស្រឡាញ់ភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«ជំរាបសួរលោកតាលោកយាយ អ៊ំពូមីងអូន កើតហើយ អូនជាកូនប្រុសទី២របស់ប៉ាម៉ាក់»។

ក្នុងនោះមានការជូនពរពីសំណាក់មិត្តភក្តិ ក្នុង និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅសិល្បៈជាច្រើនក្រោយបានឃើញតារាចម្រៀង ទៀង មុំសុធាវី ទទួលបានសមាជិកថ្មី ដែលមានមុខមាត់គួរឱ្យក្នាញ់បែបនេះ។

គួរបញ្ជាក់ថាតារាចម្រៀង ទៀង មុំសុធាវី បានសម្រេចចិត្តរៀបការជាមួយស្វាមីជាអ្នករស់នៅ ប្រទេសបារាំងនិងជាកូនប្រុសរបស់ឯកឧត្តម សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាល ពីថ្ងៃទី ០៧កុម្ភៈឆ្នាំ ២០២១ ប៉ុន្តែសព្វថ្ងៃ ទៀង មុំសុធាវី និង ស្វាមីបានត្រលប់មករស់ នៅក្នុង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រុកខ្មែរក្រោយស្វាមីរបស់អ្នកនាងទទួលតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគនាគមន៍កាលពីអំឡុងខែ កញ្ញាឆ្នាំ ២០២១ កន្លងទៅ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post