សង្គម
អាម៉ាប៉ាប៉ាញ៉ូសកម្មវិធីប្រដាល់ គ្រុដ គុនខ្មែរ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡាករកម្ពុជា និងកីឡាករបរទេស បានធ្វើឱ្យកក្រើកសង្វៀនប្រដាល់នៅខណ្ឌកំបូល រាជធានីភ្នំពេញ ហើយម្ចាស់ខ្សែក្រវ៉ាត់ បានទៅលើកីឡាករគុនខ្មែរធឿន ធារ៉ា ហើយគិតមកត្រឹមរយៈពេល៣ខែចុងក្រោយនេះ កីឡាកររូបនេះទទួលបានខ្សែក្រវ៉ាត់ដល់ទៅ ៣ខ្សែឯណោះ។
ធឿន ធារ៉ា ត្រូវប្រកួតជាមួយប៉ះជាមួយ ឈឿង ល្វៃ វគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់ ៧១គីឡូក្រាម បន្ទាប់ពី កីឡាករ ឈឿង ល្វៃ យកឈ្នះ កីឡាករ Alex សញ្ជាតិអង់គ្លេស ដោយពិន្ទុ ហើយកីឡាករធឿន ធារ៉ា ផ្ដួល ភីតមៃ កីឡាករថៃឱ្យស.ន្ល.ប់ នៅទឹកទី១។
សម្រាប់គូផ្ដាច់ព្រ័ត្រ ឈានទៅយកខ្សែក្រវ៉ាត់ នេះបានទៅលើកីឡាករធឿន ធារ៉ា ក្រោយពីប្រើកណ្ដាប់ដៃទម្ងន់យក្ស ធ្វើឱ្យ ឈឿង ល្វៃ សន្លប់នៅទឹកទី១។
សរុបមកកីឡាករធឿន ធារ៉ា ត្រឹមរយៈពេលអាចថា៣ខែចុងក្រោយនេះ បានក្រងខែ្សក្រវ៉ាត់ ដល់ទៅ៣ឯណោះ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២២ ទទួលបានខ្សែក្រវ៉ាត់ ថៃហ្វៃនៅប្រទេសថៃ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទទួលបានខ្សែក្រវ៉ាត់ IPCC World Champion នៅខេត្ត ស្វាយរៀង ហើយនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទទួលបានខ្សែក្រវ៉ាត់ Krud គុនខ្មែរ នៅខណ្ឌកំបូល រាជធានីភ្នំពេញ។