
សិល្បៈ
មិនមានអ្វីចម្លែកទេជារឿយៗតារាសម្តែងរូបស្រស់ មាន សូនីតា តែងចាយជីវិត យ៉ាងហាយសូរដើរលំហែនៅតាមបណ្តារប្រទេសនានាជាច្រើន ។ យ៉ាងណា មិញថ្មីៗនេះ មាន សូនីតា បានចេញទៅកម្សាន្តនៅសហរដ្ឋអាម៉េរិក ជាពិសេស ហូលីវូដជាកន្លែងដែលនាងប៉ងប្រាថ្នាជាយូរមកហើយ ។
ថ្មីៗនេះស្រីស្រស់ មាន សូនីតា បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅហូលីវូដ ក្នុងទឹកដីអាម៉េរិកដោយបានរៀបរាប់ថា«ស្គាល់ជាតិ “ហូលីវូដ“ និងគេហើយ ឆ្នាំនេះមេអំបៅហោះហើរបានឆ្ងាយណាស់»។បើទោះបីជាធ្លាប់បានទៅដើរកម្សាន្តនៅក្នុងប្រទេសទាំងប្រទេសជិតខាង និង ប៉ែកអឺរ៉ុបជាច្រើនក្តី តែរាជនី ក្រមារូបនេះនៅតែមានក្តីស្រមៃចង់ទៅទឹកដីហូលីវូដសហរដ្ឋអាម៉េរិក ។
ជាមួយ នឹងដំណើរកម្សាន្តរបស់តារាស្រីរូបនេះក៏ទទួលបានការជូនពរពីសំណាក់អ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គម ។ ក្នុងនោះក៏មានការចង់ដឹងថា មាន សូនីតា ទៅដើរកម្សាន្តជាមួយគូស្នេហ៍ ឬមិត្តភក្តិ ?
សម្រាប់ដំណើរកម្សាន្តនេះស្រីស្រស់ មាន សូនីតា បានរួមដំណើរជាមួយ ភិន សុដាលីស ។ អ្វីដែលកត់សម្គាល់តាមប្រភពដែលកៀកកិតជាមួយរាជនីក្រមា រូបនេះបានខ្សឹបថា នេះជាដំណើរកម្សាន្តចុងក្រោយមុនពេល មាន សូនីតា ចូលរោងការ។ ទោះជាយ៉ាងណាក្តីគេមិនទាន់ដឹងថាតើ មាន សូនីតា នឹងចូលរោងជ័យនៅក្នុងឆ្នាំ ២០២៣នេះឬបែបណាឡើយ ៕










