
សង្គម
ខេត្តព្រះសីហនុ ៖ យោងតាមទំព័រហ្វេបុកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន។
ការកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោកនេះគឺ ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងករណីជិះបញ្រ្ចាស់ទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត ៕



